លោកហ៊ាង ប៊ុនថា៖ លឿនមុន ឬពិតមុន? បើធ្វើអ្នកសារព័ត៌មានពិត កុំលក់ «វិជ្ជាជីវៈ» ជាមួយការចែករំលែក!

លោកហ៊ាង ប៊ុនថា៖ លឿនមុន ឬពិតមុន? បើធ្វើអ្នកសារព័ត៌មានពិត កុំលក់ «វិជ្ជាជីវៈ» ជាមួយការចែករំលែក!

នៅក្នុងសម័យដែលបណ្ដាញសង្គមក្លាយជាវេទិកាផ្សព្វផ្សាយព័ត៌មានដ៏ឆាប់រហ័ស មនុស្សគ្រប់រូបអាចក្លាយជាអ្នកផ្សាយព័ត៌មានបានក្នុងរយៈពេលប៉ុន្មានវិនាទី ប៉ុន្តែមិនមែនគ្រប់គ្នា សមនឹងត្រូវហៅថា «អ្នកសារព័ត៌មាន» នោះទេ។ 

ការពិតជាក់ស្តែង បច្ចុប្បន្នមានមនុស្សមួយចំនួន បានប្រើប្រាស់ឈ្មោះអ្នកសារព័ត៌មាន ដើម្បីទាក់ទាញការចាប់អារម្មណ៍ បង្កើតការចែករំលែក និងរកចំណូល តែបោះបង់ចោលគោលការណ៍មូលដ្ឋានគឺ «ភាពពិត» និង «សុចរិតភាព»។ ព័ត៌មានមិនទាន់បានបញ្ជាក់ ប្រភពមិនច្បាស់ ត្រូវបានផ្សាយចេញដោយគ្មានការត្រួតពិនិត្យ ត្រង់នេះមិនមែនជាវិជ្ជាជីវៈទេ ប៉ុន្តែជាការបំពានលើទំនួលខុសត្រូវសង្គម។

អ្នកសារព័ត៌មានអាជីពពិតប្រាកដ មិនប្រកួតប្រជែងគ្នាដោយ «ល្បឿន» ប៉ុន្តែប្រកួតប្រជែងដោយ «ភាពត្រឹមត្រូវ»។ ពួកគេដឹងថា ព័ត៌មានខុសមួយ អាចបំផ្លាញកិត្តិយសមនុស្សម្នាក់ បង្កភាពច្របូកច្របល់ក្នុងសង្គម និងបាត់បង់ជំនឿសាធារណៈ។

ការរិះគន់សង្គមគឺជាកាតព្វកិច្ចមួយរបស់អ្នកសារព័ត៌មាន ប៉ុន្តែមិនមែនរិះគន់ដោយអារម្មណ៍ ឬដោយការបំភាន់ទិន្នន័យឡើយ។ ការរិះគន់ត្រូវមានមូលដ្ឋាន មានភស្តុតាង និងមានគោលបំណងកែលម្អ មិនមែនបំផ្លាញ។

តើយើងហ៊ានសួរខ្លួនឯងទេថា «តើយើងកំពុងបម្រើសង្គម ដោយការពិត ឬកំពុងបម្រើខ្លួនឯង ដោយចំណូលពីការចែករំលែក?»

ក្នុងន័យនេះ ខ្ញុំសូមចូលរួមជាទស្សនៈផ្ទាល់ខ្លួនថា ភាពជឿជាក់មិនអាចទិញបានទេ ត្រូវកសាងដោយពេលវេលា និងការងារដែលមានសុចរិតភាព។ អ្នកសារព័ត៌មានដែលពិតប្រាកដ នឹងនៅឈររឹងមាំជានិច្ច ទោះបីជាក្នុងរលកព័ត៌មានក្លែងក្លាយក៏ដោយ៕ ដោយ៖ ហ៊ាង ប៊ុនថា

img 20260326 095125 020 img 20260326 095128 085 img 20260327 222431 096 img 20260327 222431 394

Scroll to Top