អ.ដ.ក. អាជ្ញាធរជាតិចាប់ដៃជាមួយខេត្តកំពង់ចាម ជំរុញយន្តការដោះស្រាយវិវាទក្រៅតុលាការ ឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស

អ.ដ.ក. អាជ្ញាធរជាតិចាប់ដៃជាមួយខេត្តកំពង់ចាម ជំរុញយន្តការដោះស្រាយវិវាទក្រៅតុលាការ ឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស

ខេត្តកំពង់ចាម៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួល និងផ្សះផ្សាវិវាទ ដោយមានការចូលរួមជាអធិបតីពីឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ជាពិសេសការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់ថា អនុស្សរណៈនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគី ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងល្បឿននៃការដោះស្រាយវិវាទ តាមរយៈយន្តការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ កិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីតុលាការ និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការស្វែងរកយុត្តិធម៌។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ភាគីទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំ និងចរចាអនុស្សរណៈនេះ ឲ្យសម្រេចបានដោយជោគជ័យ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាគ្រឹះសំខាន់មួយ ក្នុងការលើកកម្ពស់ប្រព័ន្ធដោះស្រាយវិវាទឲ្យកាន់តែប្រសើរ ឆាប់រហ័ស និងមានប្រសិទ្ធភាព ស្របតាមទិសដៅកែទម្រង់រដ្ឋបាល និងការអភិវឌ្ឍយុត្តិធម៌សង្គមនៅកម្ពុជា៕

fn 2026 03 27 08 55 50 314 1024x683 fn 2026 03 27 08 55 49 578 1024x694 fn 2026 03 27 08 55 47 813 fn 2026 03 27 08 55 48 697 1024x729 fn 2026 03 27 08 55 49 147 1024x708 fn 2026 03 27 08 55 50 670 1024x673 fn 2026 03 27 08 55 49 958 1024x673 fn 2026 03 27 08 55 51 537 1024x613 fn 2026 03 27 08 55 51 83 1024x687

 

Scroll to Top