ភ្នំពេញ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies ជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។
តាមរយៈសំណេររបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានអោយដឹងថា អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រេងនិងឧស្ម័ន។
ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាមនិងឥណ្ឌាដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។
ក្រុមហ៊ុនជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។
ដោយឡែកស្ថានភាពប្រេងម៉ាស៊ូតនិងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។
ទោះយ៉ាងណាក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា៕


