ស្មៀនឃុំលំចង់ ល្មោភកាមល្បួងប្រពន្ធមិត្តភក្តិដេកម្ដង៤០ដុល្លារ?

ស្មៀនឃុំលំចង់ ល្មោភកាមល្បួងប្រពន្ធមិត្តភក្តិដេកម្ដង៤០ដុល្លារ?

ខេត្តតាកែវ៖ វាជារឿងថ្មីមួយទៀតសម្រាប់បងប្អូនអ្នកខេត្តតាកែវ ដែលសម្បូររឿងតភាគគ្នាមិនចេះចប់មិនចេះហើយ អស់ពីរឿងមន្រ្តីធំៗគ្រាក់ធ្លាក់មកដល់មន្រ្តីតូចតាចវិញម្ដង ដូចបងប្អូនតែងនិយាយថាតាកែវទៀតហើយ។ 

កាលពីពេលថ្មីៗនេះលោកណុប សុភក្រ័ជាស្មៀនឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ល្បីខាងសម្បូររឿងអាស្រូវផ្លូវភេទក្នុង១រយៈកន្លងមកនោះ ឥលូវចេញមុខមកល្បីសាជាថ្មីទៀតហើយ គឺលោកឆាតតាមតេឡេក្រាមទៅស្រ្តីជាប្រពន្ធមិត្តភក្តិឈ្មោះអ. វ. ត រស់នៅភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

យោងតាមឆាតតេឡេក្រាមដែលលោកស្មៀន ឆាតទៅនារីរងគ្រោះបានអោយដឹងថា លោកស្មៀនបានឆាតលួងលោមសុំដេកជាមួយនារីរងគ្រោះ ដោយដេកម្ដងលោកស្មៀនអោយ៤០ដុល្លារ តែមិនទាន់បានទៅដេកផងលោកស្មៀនកំហូច បានបាញ់លុយអោយទៅនារីរងគ្រោះ២០០ដុល្លាររួចទៅហើយ ដោយឃើញទង្វើមិនគប្បីបែបនេះ ស្រ្តីរងគ្រោះបានយកឆាតតេឡេក្រាមទៅប្រាប់ប្រពន្ធលោកស្មៀន ដើម្បីអោយបានដឹងឮទាំងអស់គ្នា តែប្រពន្ធលោកស្មៀនមិនព្រមអើពើអ្វីទាំងអស់ ដោយគ្រាន់តែអោយស្រ្តីរងគ្រោះបាញ់លុយចូលកុងធនាគារខ្លូនវិញមក។

យោងតាមសម្ដីស្រ្តីរងគ្រោះបានអោយដឹងទៀតថា នាងមិនអស់ចិត្តនូវទង្វើរបស់លោកស្មៀន នាងក៏បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវហើយកំលាំងជំនាញកោះហៅលោកស្មៀនជាច្រើនដង តែលោកស្មៀនមិនព្រមទៅទេ ដោយអោយកំលាំងជំនាញបញ្ជូនសំណុំរឿងទៅតុលាកាទៅព្រោះលោកស្មៀនគេមានខ្សែពួនៅតុលាកាស្រាប់។

ស្រ្តីរងគ្រោះនៅតែមិនអស់ចិត្ត ក៏សម្រេចចិត្តបន្ដប្តឹងទៅស្នងការនគរបាលខេត្តតាកែវបន្តទៀត ដើម្បីស្វែងរកយុត្តិធម៍ដល់រូបខ្លូន បច្ចប្បន្ននេះសំណុំរឿងខាងលើកំពុងចាត់ការតាមនីតិវិធីច្បាប់របស់កំលាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវ៕

img 20260128 150056 688 img 20260128 145243 453 img 20260128 145243 565

Scroll to Top