ខេត្តតាកែវ៖ ដីបឹងខ្ពកត្របែកដែលជាបឹងប្រវត្តិសាស្រ្តស្ថិតនៅភូមិស្ទឹង ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវចំនួន១៣៦ហិចតាជារបស់រដ្ឋ ត្រូវបានក្រុមអាជ្ញាធរគប់គិតគ្នាហែកចែកគ្នាស៊ីដោយអោយលោកហ៊ូ សារ៉ាន់ជាអ្នកកាន់កាប់ ហ្នឹងបន្តពុះជ្រៀករាបចំចុះបញ្ជីជាលក្ខណៈប្រពន្ធ័ចំនួន៩ក្បាលដី ដោយអ្នកឈរឈ្មោះសុទ្ធសឹងជាបងជាប្អូនជាកូនរបស់លោកហ៊ូ សារ៉ាន់ទាំងអស់។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា លោកហ៊ូ សារ៉ាន់ បានប្រើអំណាចយកឈ្មោះអ្នកធំមកគំរាមសម្លុតថា ប្រជាពលរដ្ឋណាមិនព្រមលក់ដីអាស្រ័យផលរបស់រដ្ឋទៅអោយលោកទេ ក៏លោកនៅតែច្បាមយកដែរចង់ទៅប្ដឹងដល់ណាក៏ប្តឹងទៅ ដូច្នេះពលរដ្ឋក៏សម្រេចចិត្តលក់ដីអាស្រ័យផលរបស់ពួកគាត់ក្នុងតម្លៃថោកបំផុតដោយក្នុង១ហិចតាត្រឹម១០០០ដុល្លានោះទេ។
ជុំវិញករណីខាងលើលោកងួន ប៉ិត មេភូមិស្ទឹងបានអោយអ្នកកាសែតដឹងថា ប្រជាពលរដ្ឋពិតជាបានលក់ដីអាស្រ័យផលលើដីរដ្ឋអោយទៅឈ្មោះលោក ហ៊ូ សារ៉ាន់ពិតមែន ដោយក្នុង១ហិចតាត្រឹម១០០០ដុល្លានោះទេហើយលោកមេភូមិក៏ទទួលស្គាល់ថា លោកបានចុះហត្ថលេខាបោះត្រាជាមួយនិងលោកមេឃុំផងដែរ។
ចំណែកលោកអ៊ី វ៉ាន មេឃុំអូសារ៉ាយបានអោយដឹងថាលោកដឹងថាដីខាងលើជាដីអាស្រ័យផលរបស់រដ្ឋមែន តែលោកបានចុះទៅវាស់វែងកាត់ឆ្វៀលជាមួយលោកណុប សុភ័ណ្ឌប្រធានការិយាល័យធនធានទឹកស្រុកត្រាំកក់លោកលន់ ហ៊ួត ប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់ និងលោកកៅ វគ្គស៊ែល អតីតចៅហ្វាយស្រុកត្រាំកក់ តែលោកមិនបានឃើញលិខិតស្នាមពីថ្នាក់លើនោះទេ តែលោកត្រឹមមេឃុំគេអោយទៅក៏ទៅតាមគេទៅ។
ពាក់ពន្ធ័ករណីនេះដែរនាក់កាសែតមិនអាចសុំការបំភ្លឺពីលោកណុប សុភណ្ឌ័ប្រធានការិយាល័យធនធានទឹកស្រុកត្រាំកក់បានទេ ដោយគ្មានលេខទូរសព្ទ័ ចំណែក
លោកលន់ ហ៊ួត ប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់ បានអោយដឹងថា លោកមិនបានចុះវាស់វែងចុះបញ្ជីជាប្រពន្ធ័ទេ គឺខាងមន្ទីរសុរិយោដីខេត្តដឹកនាំដោយលោកឃួន ប៊ុនថេងជាប្រធានក្រុមលេខ១០ជាអ្នកចុះវាស់វែង។
ចំណែកលោកកៅ វគ្គ ស៊ែលអតីតចៅហ្វាយស្រុកត្រាំកក់បច្ចុប្បន្នចៅហ្វាស្រុកសំរោងបានអោយដឹងថាលោកមិនបានដឹងក្នុងរឿងនេះទេសូមអ្នកកាសែតសាសួរទៅលោកលន់ ហ៊ួតប្រធានការិយាល័យភូមិបាលស្រុកត្រាំកក់ទៅ។
ជុំវិញបញ្ហាខាងលើលោកឃុន ប៊ុនថេង ប្រធានក្រុមចុះវាស់វែងជាប្រពន្ធ័ក្រុមទី១០បានអោយដឹងថាលោកចុះទៅវាស់វែងនេះជាដំនាក់កាលទីពីទេហើយបានកំណត់ក្បាលដីរួចហើយតែនៅមិនទាន់បានបិតផ្សាយនៅឡើយទេរង់ចាំដំណាក់កាលទីបីទើបអាចបិតផ្សាយបានប្រសិនជាលេខក្បាលដីណាមានភាពមិនប្រក្រតីអ្នកពាក់ពន្ធ័អាចប្ដឹងជំទាស់បាន។
ចំណែកលោកនួន សុធា ប្រធានមន្ទីសុរិយោដីសំណង់និងនគររូបនីយកម្មបានអោយដឹងថាប្រសិនបើដី១៣៦ហិចតាស្ថិតនៅចំនុចខាងលើជាដីពលរដ្ឋអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋមែនគ្មានអស់លោកណាហ៊ានសម្រេចចុះទៅវាស់វែងនោះទេគឺទាល់តែមានស ជ ណ របស់ប្រមុខរដ្ឋាភិបាលសម្រេចទើបអស់លោកមន្ដ្រីពាក់ពន្ធ័ចុះទៅវាស់វែងបាន។
លោកប្រធានមន្ទីរបានបន្តទៀតថា លោកនិងធ្វើការស្រាវជ្រាវរឿងនេះបន្តទៀត ហើយលោក និងផ្តល់ព័ត៌មានបន្ថែមជូនទៅអ្នកកាសែតដើម្បីអោយមានតម្លាភាព៕


