អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ

អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកពាក់ព័ន្ធ លើកឡើងដោយឥតលាក់លៀមនូវបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្មដែលសេស សល់ពីឆ្នាំចាស់ ធ្វើយ៉ាងណា ត្រូវសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបែបនេះ នាឱកាស អញ្ជើញជាអធិបតី ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ ។

ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បញ្ជាក់ថា ចំពោះ រាល់ចំណុចទាំងឡាយ ដែលបានលើកឡើង ក៏នឹងត្រូវរៀបចំជាផែនការ ដោយចាត់ជាអាទិភាពសម្រាប់ទិសដៅ បន្តអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីធ្វើការដោះស្រាយឱ្យខាងតែបាន និងឱ្យឆ្លើយតបបានទាន់ពេលវេលា ចំគោលដៅ ហើយប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល ។

ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ដែរថា សន្និបាតនាពេលនេះ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហា ប្រឈម ដំណោះស្រាយ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦។ បន្ថែមពីនេះ សន្និបាតរបស់ យើងនឹងធ្វើការពិនិត្យលទ្ធផលការងារការអនុវត្គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងសេវាសង្គម ប្រចាំឆ្នាំ២០២៥ ក្នុងដែនដីខេត្តកំពង់ចាម ផងដែរ ។ ជាមួយនោះ សន្និបាតនាព្រឹកនេះ នឹងត្រូវប្រារព្ធធ្វើមានរយៈពេល មួយថ្ងៃកន្លះ ដែលនឹងត្រូវដំណើរការ ក្នុងគោលបំណងដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម និងសមស្របទៅតាមស្ថានការណ៍ជាក់ ស្តែងជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ត្រីយើងគ្រប់ៗគ្នា ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់ នៃច្បាប់ លិខិតបទដ្ឋាន ជាធរមាន ព្រមទាំង ចូលរួមចំណែក និងផ្ដល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលធំៗជាច្រើន នៅរយៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅ ផងដែរ ៕

img 20260128 153809 294 img 20260128 153831 471 img 20260128 153802 570 img 20260128 153812 285 img 20260128 153821 133 img 20260128 153818 142 img 20260128 153823 731 img 20260128 153837 501 img 20260128 153826 953 img 20260128 153833 671 img 20260128 153844 817 img 20260128 153847 495 img 20260128 153840 978 img 20260128 153859 375 img 20260128 153855 913 img 20260128 153902 522

Scroll to Top