ឯកឧត្តមអ៊ុន ចាន់ដា៖សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពេីដ៏សាហាវព្រៃផ្សៃ ឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់បណ្តាលឲ្យមនុស្ស៩នាក់ បាត់បង់ជីវិត 

ឯកឧត្តមអ៊ុន ចាន់ដា៖សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពេីដ៏សាហាវព្រៃផ្សៃ ឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់បណ្តាលឲ្យមនុស្ស៩នាក់ បាត់បង់ជីវិត 

កំពង់ចាម៖ ឃាតកម្មដុតផ្ទះ និងអារករសម្លាប់នេះ បានបណ្តាលឲ្យមនុស្ស ៩នាក់ បាត់បង់ជីវិត ក្នុងនោះ ៨នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀតត្រូវបានអារកសម្លាប់នៅចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីទីតាំង ផ្ទះឆេះ។ ជនរងគ្រោះទាំង ៩នាក់ មាន ស្រី ៧នាក់ និង ប្រុស ២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា។

ជនសង្ស័យជាឃាតក ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ សុបិន្ត មិនា អាយុ ២១ឆ្នាំ ត្រូវជា ប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ។ 

នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ហាក់មានស្មារតីមិនប្រក្រតី។ តាមការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុ ញៀនឡើយ។ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីបន្ថែមទៀត។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម៖ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ខ្ញុំសូមចូលរួមសោកស្តាយជាពន់ពេកចំពោះសោកនាដកម្មដ៏សាហាវយង់ឃ្នង ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតចំនួន៩នាក់ ក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ។ 

សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពេីដ៏សាហាវព្រៃផ្សៃនេះ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសតឹងរ៉ឹងបំផុតចំពោះជនល្មេីសនេះ៕

img 20251123 173137 484 img 20251123 173137 260 img 20251123 173137 318 img 20251123 173155 000 img 20251123 173154 779 img 20251123 173154 944 img 20251123 173155 180 img 20251123 173155 449

 

Scroll to Top