ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា។ ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ប្រចាំខែតុលា និងលេីកទិសដៅបន្ត សម្រាប់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិកគណៈកម្មាធិការបាក់ខេត្ត, ប្រធាន អនុប្រធានគណបក្សមូលដ្ឋានក្រុងស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងការការកោតសរសើរចំពោះគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារគណបក្សទាំងអស់ ដែលបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានគណបក្សខេត្ត ក៏បាន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្ស ចំណុះ គណៈកម្មាធិការបក្សខេត្តទាំងអស់ សូមបន្តផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន សូមបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

fb img 1763886921963 fb img 1763886915449 fb img 1763886934575 fb img 1763886985036 fb img 1763886919006 fb img 1763886944312 fb img 1763886929314 fb img 1763886957902 fb img 1763886964260

Scroll to Top