សហគមន៍នេសាទកំពង់រាប ស្រុកព្រៃកប្បាសកំពុងប្រព្រឹត្តបទល្មើស ដាក់ដាយត្រី២កន្លែងប្រមូលផលនេសាទរាប់តោនក្នុង១ថ្ងៃៗ

សហគមន៍នេសាទកំពង់រាប ស្រុកព្រៃកប្បាសកំពុងប្រព្រឹត្តបទល្មើស ដាក់ដាយត្រី២កន្លែងប្រមូលផលនេសាទរាប់តោនក្នុង១ថ្ងៃៗ

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឌរស់នៅភូមិគោក ព្រីងនិងភូមិកំពង់លាវឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវប្រាប់ថា ពួកគាត់ជាច្រើនគ្រួសារមិនសប្បាយ ចិត្រ ចំពោះលោកប្រធានសហគមន៍នេសាទកំពង់រាបដែលបានលក់ព្រែក,បឹងបួចំនួន២កន្លែងឲ្យក្រុមឈ្មួញដាក់របាំងធ្នួស.ស្បៃនិងដាយត្រី ដោយប៉ុន្មានថ្ងៃនេះបានប្រើឧបករណ៍បទល្មើសនេសាទចាប់ត្រីតូចធំក្នុង ១ថ្ងៃៗរាប់តោនឯណោះ។ ដាយត្រីដែលសហគមន៍លក់ឱ្យឈ្មួញឯកជននោះទី១ ក្នុងព្រែកកំពង់លាវ នៅជិតសាលាឃុំកំពង់រាបនិងទី២នៅចំណុចទំនប់គោកព្រីង។

ទិដ្ឋភាពដែលបានឃើញផ្ទាល់ដោយក្រុមអ្នកកាសែតគឺមានធ្នួស និងដាយត្រី កំពុងបង្ហូរចាប់ត្រីជាចំហដែលមើលទៅដូចជាការនេសាទមានច្បាប់ទម្លាប់យ៉ាងដូច្នោះដែរ។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនិយាយថាជាការឃុបឃិតគ្នារវាងប្រធានសហគមន៍ជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងស្រុកព្រៃកប្បាសដែលអនុញ្ញាតឲ្យមានបទល្មើសនេសាទផ្ទុយពីច្បាប់ប្រទេសនេះ។

ពលរដ្ឋបានលើកឡើងថា ការបង្កើតសហគមន៍នេសាទមកគឺដើម្បីបង្រ្កាបបទល្មើសនេសាទនិងការពារពូជត្រីឱ្យវាសំបូរត្រីឡើងវិញដើម្បីទុកឱ្យប្រជាពលរដ្ឌធ្វើការនេសាទជាលក្ខណះគ្រួសារក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។តែផ្ទុយទៅវិញសហគមន៍នេសាទកំពុងរាបនេះបែរជាបង្កើតបទល្មើសខ្លួនឯងទៅវិញដោយលក់បឹងបួរនិងព្រែកផ្សេងៗឱ្យទៅបុគ្គុលឯកជនក្នុង១ឆ្នាំៗរាប់មុឺនដុល្លា រួចពួកគេរត់របាំងធ្នួសព្រួល.ស្បៃមុងនិងសាច់អួនក្រឡាញឹកនិងដាក់ដាយខ្នាតធំចាប់ត្រីតូចធំគ្រប់ប្រភេទផ្ទុយពីច្បាប់សហគមន៍និងបំពានច្បាប់ជលផលទាំងស្រុងតែម្តង។

ភាពមិនប្រក្រតីទាំងនេះប្រជាពលរដ្ឌឃុំកំពង់រាបស្រុកព្រៃកប្បាសស្នើរសុំដល់អាជ្ញាធរនិងនាយខណ្ឌ័រដ្ឌបាលជលផលខេត្តតាកែវមេត្តាជួយ.ស្រាវជ្រាវពិនិត្យក្នុងកណីនេះផងទាន៕

img 20251122 195208 969 img 20251122 195208 881 img 20251122 195208 587

Scroll to Top