ចាប់បានហើយ ចោរជនជាតិចិនចូលគាស់គ្លីនិកមួយកន្លែង ដោយបំបែកទូរដែកយកលុយ និងគ្រឿងអលង្កាជាង១០ម៉ឺនដុល្លារ

ចាប់បានហើយ ចោរជនជាតិចិនចូលគាស់គ្លីនិកមួយកន្លែង ដោយបំបែកទូរដែកយកលុយ និងគ្រឿងអលង្កាជាង១០ម៉ឺនដុល្លារ

ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះ លោកវេជ្ជបណ្ឌិតគាស់បំបែកទូរដែកយកប្រាក់និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន១១២៤៥០ដុល្លារ ហើយគេចខ្លួនបានតែ២ថ្ងៃ។ 

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ ចាង ទៀន វៃ(Zhang Dian Wei )ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់ លិខិតឆ្លងដែនលេខEP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះ ជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាវេជ្ជបណ្ឌិត មានទីលំនៅ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៥ បុរីជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំង ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ប្រភពបន្តថា កាលពីថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរកំសាន្តទៅខេត្តមណ្ឌលគីរី និងសម្រាក់នៅមណ្ឌលគីរី១យប់។លុះនៅវេលាម៉ោងប្រហែល៤៖៣០នាទីព្រឹក ថ្ងៃទី០៥ខែវិច្ឆិការ ឆ្នាំ២០២៥ ទើបក្រុម គ្រួសារជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញស្រាប់តែ ឃើញផ្ទះរបស់ខ្លួន បើកទ្វាចំហ ត្រូវចោរ រើរុះ និងឃើញ ទូដែកដែលដាក់គ្រឿង អលង្ការផ្សេងៗត្រូវបានគាស់បំបែកយកលុយនិងសម្ភារៈ ក្នុងទូកដែកទាំងអស់។ 

ប្រភពបានបន្តទៀតថា នៅក្នុងសកម្មភាព ជនសង្ស័យបានគាស់យកលុយនិងគ្រឿងអលង្ការួមមាន៖ប្រាក់ដុល្លាប្រហែល៤៥០០០ដុល្លារ , ចិញ្ចៀន ពេជ្រ០៣វង់គិតជាប្រាក់ចំនួន ១១៥០០ដុល្លារ, ខ្សែដៃពេជ្រ០២ខ្សែ ១១០០០ដុល្លារ , ខ្សែ ដៃមាស០២ខ្សែ (ទម្ងន់០១តម្លឹង)គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ , ខ្សែកមាស៤ខ្សែ (ទម្ងន់០១ តម្លឹងគន្លះ)គិតជាប្រាក់ចំនួន ៨២៥០ដុល្លារ , ខ្សែកផ្លាកទីន០២ ខ្សែ (ទម្ងន់០៤តម្លឹង)គិតជាប្រាក់ចំនួន ១៦០០០ដុល្លារ , ចិញ្ចៀនមាស០១វង់ (ទម្ងន់០៥ជី)គិតជាប្រាក់ចំនួន ២៣០០ដុល្លារ , ចិញ្ចៀនផ្លាកទីន០៣វង់ (ទម្ងន់០៨ជី)គិតជាប្រាក់ចំនួន ២៥០០ដុល្លារ ,ចិញ្ចៀន ត្បូងទន្ទឹម០១វង់គិតជាប្រាក់ចំនួន ៦០០ដុល្លារ, កងដៃមាស១កង (ទម្ងន់០៨៨)គិតជាប្រាក់ចំនួន២៣០០ដុល្លារ,ក្រវិពេជ្រ១គូគិតជាប្រាក់ចំនួន ៥៥០០ដុល្លារនិងកងដៃផ្លាក ទីន០២កងគិតជាប្រាក់ចំនួន ២០០០ដុល្លារ សរុបជាទឹកប្រាក់ចំនួន១១២៤៥០ដុល្លារ (មួយសែន មួយម៉ឺនពីរ ពាន់បួនរយហាសិបដុល្លារ)។ 

បន្ទាប់ពីកើតហេតុរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២។ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិការឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩៖៣០នាទីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ម៉ន វុធី អធិការបានសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើដែលស្នាក់នៅជាប់គ្នា។នៅចំពោះមុខជនសង្ស័យបានសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការពិតប្រាកដ មែន។

ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែល យកសម្ភារៈដែល លួចបានទៅលាក់ទុក នៅក្នុងផ្ទះនិង រួមវត្ថុតាងមួយចំនួនផ្សេងទៀតដែលជនសង្ស័យ ខាងលើប្រើប្រាស់ធ្វើសកម្មភាព និងបានយក ទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនទៅ តុលាការអនុវត្តន៍តាមនីតិវិធី៕

fb img 1762689507814 fb img 1762689511071 fb img 1762689513483 fb img 1762689516033 fb img 1762689522050 fb img 1762689528720

Scroll to Top