មន្ត្រីសាលាក្រុងអរិយក្សត្របញ្ជាក់ថា ទីតាំងសាងសង់ការពារច្រាំងទន្លេនៅចំណុចភូមិព្រែកដូនហែមមានច្បាប់ទម្លាប់ត្រឹមត្រូវ

មន្ត្រីសាលាក្រុងអរិយក្សត្របញ្ជាក់ថា ទីតាំងសាងសង់ការពារច្រាំងទន្លេនៅចំណុចភូមិព្រែកដូនហែមមានច្បាប់ទម្លាប់ត្រឹមត្រូវ

ខេត្តកណ្ដាល៖ កាលពីថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានដោយមិនគ្រប់ជ្រុងជ្រោយចំពោះព័ត៌មានស្ដីពីការសាងសង់ទប់ច្រាំងទន្លេមេគង្គ១កន្លែងដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។

សំណង់នៅចំណុចមាត់ទន្លេមេគង្គឋិតក្នុងភូមិព្រែកដូនហែម សង្កាត់ព្រែក អំពិលក្រុងអរិយក្សត្រ ខេត្តកណ្ដាលគឺមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញដោយក្រសួងធនធានទឹក និងឧតុនិយមក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត។

កាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤ ក្រសួងធនធានទឹកនិងឧតុនិយម បានយល់ព្រមតាមសំណើរបស់ម្ចាស់ទីតាំង ក្នុងការអនុញ្ញាតឲ្យមានការសាងសង់សំណង់ទីតាំងនៅចំណុចខាងលើនេះ។ លិខិតដែលមានចុះ ហត្ថលេខា ដោយឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា

ករណីសំណើសុំគោលការណ៍អនុញ្ញាតសាងសង់ច្រាំង ទន្លេមេគង្គប្រវែង ៣៧ ម៉ែត្រ ស្ថិតនៅ ចំណុចដីរបស់លោកមាង ច័ន្ទសុផល តាមមាត់ទន្លេមេគង្គ ស្ថិតនៅភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

យោង ៖ ពាក្យស្នើសុំចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ របស់លោក មាង ច័ន្ទសុផល។

ជូនភ្ជាប់ ៖ ប្លង់បច្ចេកទេសកែសម្រួលច្រាំងទន្លេមេគង្គ និងស្ថានភាពបាតទន្លេមេគង្គនៅតំបន់សំណង់ការពារច្រាំងទន្លេ។

ន័យដូចមានចែងក្នុងកម្មវត្ថុ យោង និងឯកសារជូនភ្ជាប់ខាងលើ ខ្ញុំសូមជម្រាបជូនលោកជ្រាបថា ក្រសួងពុំយល់ទាស់នឹងសំណើសុំខាងលើនោះទេ ដោយលោកត្រូវអនុវត្តនូវលក្ខខណ្ឌដូចខាងក្រោម៖

១-រៀបចំកែសម្រួលប្លង់បច្ចេកទេសច្រាំងទន្លេ ដូចមានភ្ជាប់មកជាមួយ។

២-រក្សាច្រាំងទន្លេ និងដីចំណីទន្លេមេគង្គប្រវែង ១៦ ម៉ែត្រ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបើកលំហមាត់ច្រាំងដោយមិនត្រូវសាងសង់របង ឬបង្កាន់ដៃព័ទ្ធជុំវិញឡើយ។

៣-ក្នុងអំឡុងពេលសាងសង់និងក្រោយការបញ្ចប់ការ សាងសង់ច្រាំងទន្លេ ក្រសួងនឹងចាត់ ក្រុមការងារជំនាញចុះតាមដាននិងត្រួតពិនិត្យ។

ជាមួយគ្នានេះដែរមន្ត្រីសាលាក្រុងអរិយក្សត្រ បានឲ្យដឹងថា ចាប់តាំងពីមានការសាងសង់នូវចំណុចទីតាំងខាង លើរដ្ឋបាលក្រុង ក៏ដូចជាអាជ្ញាធរថ្នាក់ខេត្តកណ្ដាល និងស្ថាប័នជំនាញនានា បានចុះត្រួតដំណើរការសាងសង់នេះហើយមើលឃើញថា ដំណើរការសាងសង់ស្របទៅតាមអ្វីដែលក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាត។ ដូច្នេះចំពោះការលើកឡើងដែលថាជាសំណង់នៅចំណុចទីតាំងខាងលើខុសច្បាប់ គឺជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយនោះឡើយ៕

img 20251109 152617 752 img 20251109 144403 218 img 20251109 144428 651 img 20251109 144429 094 img 20251109 144429 188 img 20251109 144429 074

Scroll to Top