ប្រជាពលរដ្ឋរអ៊ូរទាំករណីឈ្មួញឈ្មោះផលនិងថូ ដឹក ជញ្ជូនអាចម៍ដីបំផ្លាញផ្លូវក្រវ៉ាត់ក្រុងខេត្តតាកែវ

ប្រជាពលរដ្ឋរអ៊ូរទាំករណីឈ្មួញឈ្មោះផលនិងថូ ដឹក ជញ្ជូនអាចម៍ដីបំផ្លាញផ្លូវក្រវ៉ាត់ក្រុងខេត្តតាកែវ

ខេត្តតាកែវ÷ផ្លូវកៅស៊ូប្រវែង១២គីឡូម៉ែត្រ ដែលស្ថាបនាដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB មើលថែទាំពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ផ្លូវខ្នាទ័យ-ព្រហូត តភ្ជាប់ពីផ្លូវជាតិលេខ៣ មកផ្លូវក្រវាត់ក្រុងដូនកែវ កំពុងប្រឈមនឹងការខូចខាតជាបណ្ដើរៗដែលបំផ្លាញដោយបុគ្គលពីរនាក់ជាម្ចាស់រណ្តៅដី ឈ្មោះ ផល និងឈ្មោះ គាន ថូ ។

រណ្ដៅដី២កន្លែងរបស់ឈ្មោះ ផល និងថូ ស្ថិតក្នុងភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ដែលពួកគេទាំងពីរនាក់ ធ្វើសកម្មភាពដឹកដីខួបប្រាំង ខួបវស្សា ហើយការដឹកជញ្ជូនក៏មិនត្រូវតាមបទដ្ឋានបច្ចេកទេសដោយគ្មានការគ្របឲ្យបានត្រឹមត្រូវនោះទេ?តើរណ្ដៅដីជម្រៅក្បាលប្រែត ច្បាប់ចេញពីខាងណា ?តើដីធ្វើអាជីវកម្មនោះ ជាដីឯកជនឬជាដីសាធារណៈ ? 

ប្រជាពលរដ្ឋរស់នៅតាមសាងខាងផ្លូវខាងលើនេះរអ៊ូរទាំអំពីស្ថានភាពនៃការលំបាកធ្វើដំណើរព្រោះតែហុយធូលីពីរថយន្តដឹកដីមិនគ្របឲ្យបានត្រឹមត្រូវ និងជាពិសេសការខូចខាតផ្លូវដោយដុំដោយកន្លែងជាហូរហែរ។ ឈ្មួញទាំងពីរនាក់នេះ មិនខ្វល់ពីការលំបាករបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវក៏ដូចជាការខូចខាតផ្លូវ និងការដឹកជញ្ជូនមិនគ្របដែលធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនិងហានិភ័យនៃការធ្វើដំណើរនោះឡើយ។

លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តាកែវ ដែលកាន់តំណែងជាប្រធានមន្ទីរដុះស្លែនិងធ្លាប់ឃើញកាសែតក្នុងស្រុកវាយប្រហារថា លោកចូលចិត្តល្បែងសុីសងនោះបានប្រាប់អ្នកកាសែតថា ដំបូងឡើយខាងក្រសួងជាអ្នកធ្វើ។ លុះក្រោយមកបានទម្លាក់ឲ្យមន្ទីរជាអ្នកថែទាំ ហើយខាងមន្ទីរកំពុងតែថែទាំ ដំណាក់ កាលទី១បានថែទាំហើយ ដោយសាររថយន្តបើកធ្ងន់ៗច្រើនពេក កន្លែងដែលថែទាំរួចហើយមិនខូចតែទៅខូចកន្លែងផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងណាស្ថិតក្នុងការមើល ថែទាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវនៅឡើយ ។ លោកពុំបានបញ្ជាក់ប្រាប់អ្នកកាសែតទេថាលោកនឹងចុះអនុវត្តថែទាំជួសជុលនៅពេលណានោះទេ។ 

ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំខេត្តតាកែវមេត្តាចុះពិនិត្យមើលផ្លូវ១ខ្សែនេះផង និងសូមអភិបាលខេត្តជួយចាត់ចែងដើម្បីឲ្យមន្ទីរជំនាញជួសជុលផ្លូវ១ខ្សែនេះឲ្យបានទន់ពេលវេលា ជៀសវាងទុកបណ្ដែតបណ្ដោយឲ្យកាន់តែខូចទៅខូចទៅ។ ពលរដ្ឋក៏សំណូមពរដល់លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មេត្តាធ្វើអធិការកិច្ចចុះពិនិត្យមើលរណ្ដៅដីដុះស្លែរ ពីរកន្លែងខាងលើនេះផង៕

img 20251030 110750 175 img 20251030 110805 537 img 20251030 110805 513 img 20251030 110800 393 img 20251030 110800 432 img 20251030 110749 703 img 20251030 110749 567 img 20251030 110749 833 img 20251030 110749 889 img 20251030 110749 999 img 20251030 110750 063 img 20251030 110750 255 img 20251030 110749 868 img 20251030 110749 867

Scroll to Top