ផ្អាកចរាចរណ៍ផ្លូវ 3KRT24 ទាំងស្រុង ក្រោយបាក់ស្ពានអូរឆ្លូងដោយសាររថយន្តដឹកដំឡូងលើសទម្ងន់

ផ្អាកចរាចរណ៍ផ្លូវ 3KRT24 ទាំងស្រុង ក្រោយបាក់ស្ពានអូរឆ្លូងដោយសាររថយន្តដឹកដំឡូងលើសទម្ងន់

ខេត្តក្រចេះ÷មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រចេះ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ដោយប្រកាសផ្អាកជាបណ្ដោះអាសន្ននូវចរាចរណ៍យានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 បន្ទាប់ពី ស្ពានអូរឆ្លូង បានបាក់ទាំង ស្រុងដោយសាររថយន្តធុនធំដឹកកសិផលដំឡូងឆ្លងកាត់។

យោងតាមសេចក្តីជូនដំណឹងលេខ ៦៩៧ សក.ក្រច មន្ទីរសាធារណការខេត្តក្រចេះបានបញ្ជាក់ថា ស្ពានអូរឆ្លូង ដែលជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គីឡូម៉ែត្រ ០១+៥២០ ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល បានបាក់ទាំងស្រុង។

ដើម្បីបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ មន្ទីរបានស្នើសុំធ្វើការផ្អាកជាបណ្ដោះអាសន្ននូវយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ពានអូរឆ្លូង និង សូមធ្វើដំណើរតាមផ្លូវវាង ឈ្មោះផ្លូវ ១០៧ ស្ថិតក្នុងភូមិ ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ការជួសជុលស្ពានបានរួចរាល់ឡើងវិញ។

អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមអំពាវនាវដល់សាធារណជន មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ ដូចបានជម្រាបជូនដោយក្ដីអនុគ្រោះ៕

fb img 1761796256124 fb img 1761796258752 fb img 1761796349572 fb img 1761796261048 fb img 1761796263439

Scroll to Top