សំណង់អត់ច្បាប់នៅតំបន់លូ៥បំពានគោលការណ៍សង់បាន៦៥% កម្ពស់៥ជាន់ប្រឈមនឹងការវាយកម្ទេច

សំណង់អត់ច្បាប់នៅតំបន់លូ៥បំពានគោលការណ៍សង់បាន៦៥% កម្ពស់៥ជាន់ប្រឈមនឹងការវាយកម្ទេច

ភ្នំពេញ÷អាជ្ញាធរខណ្ឌមានជ័យនៅថ្ងៃទី២៨ខែតុលាឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យសំណង់បំពាន ច្បាប់១កន្លែង ដែលមានផ្ទះ៣ល្វែងនៅតំបន់លូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។ ម្ចាស់សំណង់បំពានច្បាប់ទាំង៣ ល្វែងនេះ បានទទួលយកសំណងពីរាជរដ្ឋាភិបាលរួច ហើយ ហេតុអ្វីនៅតែបំពានច្បាប់យ៉ាងដូច្នេះ?

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅក្នុងចំណោម ផ្ទះល្វែងសង់រំលោភផ្លូវទាំងនោះ មាន១ល្វែងសង់បាន ៦៥% និងមានកម្ពស់រហូតដល់៥ជាន់រួចហើយ។ ក្រុម ការងារខណ្ឌមានជ័យបានចុះទៅដល់ដោយត្រួតពិនិត្យឃើញថា ទីតាំងសាងសង់ខាងលើបាន និងកំពុងសាង សង់ចំនួន៥ជាន់ (Eo-E⁵) សម្រេច៦៥%ដោយគ្មានច្បាប់អនុញ្ញាតិ ហើយក្នុងនោះម្ចាស់បានទទួលប្រាក់ សំណងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួចរាល់ស្ដីពីការស្ថាបនាលូ៥ ហើយម្ចាស់នៅតែសាងសង់រំលោភលើគោលការណ៍ដែលបានដោះស្រាយផលប៉ះពាល់ប្រវែង ១,៥០ម៉ែត្រ។

ដោះស្រាយបញ្ហាប្រឈមនេះក្រុមការងារខណ្ឌមានជ័យបានណែនាំ÷១-ម្ចាស់ទីតាំងប្រមូលខ្សាច់ថ្ម ចេញពីចំណីផ្លូវជៀសវាងមានការកកស្ទះឬគ្រោះថ្នាក់,២-ម្ចាស់សំណង់ត្រូវហ៊ុំព័ទ្ធការដ្ឋានឲ្យបានត្រឹមត្រូវ,៣-ម្ចាស់សំណង់ត្រូវរុះរើសំណង់ ដែលបានសង់លើសចូលក្នុងចំណីផ្លូវដែលក្រសួងបានសងប្រវែង១,៥០ម៉ែត្រនិង ៤- ម្ចាស់ត្រូវរុះរើសំណង់ដែលសង់លើសប្រវែង១,៥០ម៉ែត្រ ដោយទុករយៈពេល២១ថ្ងៃជាកំហិត។ បើមិនដូច្នោះទេ

រដ្ឋបាលខណ្ឌមានជ័យនឹងធ្វើការតាមផ្លូវច្បាប់។

លោកសាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យ៣បានឱ្យដឹងថា ម្ចាស់ផ្ទះ៣ល្វែងពិតជាបានសង់លើចំណីផ្លូវដែលរដ្ឋបានទូទាត់សំណងរួចហើយនោះមែន។ ដូច្នេះអាជ្ញាធរខណ្ឌមានជ័យបានកំណត់រយៈពេល២១ថ្ងៃដើម្បីឲ្យពួកគាត់រុះរើសំណង់ដែលលើស មកលើចិញ្ចើមផ្លូវនោះចេញ។ ម្ចាស់សំណង់បានទទួលសំណងពីរាជ រដ្ឋាភិបាលរួចរាល់អស់ហើយ។ លោកចៅសង្កាត់បញ្ជាក់ថា អាជ្ញាធរនឹងបន្តតាមដានមើលបន្ថែមទៀត។

លោកគឹម ឈួង ម្ចាស់ផ្ទះដែលមានកម្ពស់៥ជាន់ បានអះអាងថា នឹងអនុវត្តតាមការសម្រេចរបស់អាជ្ញាធរខណ្ឌមានជ័យ។ ប៉ុន្តែថាវាមិនមែនជាប្រភេទសំណង់ថ្មីហើយក៏មិនមែនជាអគារធំធេងអ្វីនោះដែរ។ លោកបានបញ្ជាក់ថា វាជាសំណង់ចាស់ដែលមានទទឹង៥ម៉ែត្រនិងបណ្ដោយ៦ម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនឹងបន្តតាមដានមើល

ថាតើអាជ្ញាធរខណ្ឌមានជ័យ នឹងចាត់វិធានការយ៉ាងណាទៀតបន្ទាប់ពីរយៈពេលឱសានវាទត្រូវបានបញ្ចប់។ ពី ព្រោះគេមិនរំពឹងថា ម្ចាស់សំណង់ដែលមានកម្ពស់៥ ជាន់នោះ នឹងត្រូវសុខចិត្តកាត់១កំណាត់មុខប្រវែង ១,៥០ ម៉ែត្រនោះទេ៕

img 20251030 145601 379 img 20251030 145146 418 img 20251030 145146 136 img 20251030 145231 118 img 20251030 145217 954 img 20251030 145211 131 img 20251030 145240 491 img 20251030 145201 625 img 20251030 145158 632 img 20251030 145155 457

Scroll to Top