ប្អូនប្រុសប្រើប្រាស់គ្រឿងញៀន,ងើបពីដេកជេរឪពុកម្ដាយ ត្រូវបងស្រីប្ដឹងសមត្ថកិច្ច

ប្អូនប្រុសប្រើប្រាស់គ្រឿងញៀន,ងើបពីដេកជេរឪពុកម្ដាយ ត្រូវបងស្រីប្ដឹងសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យជាប្អូនប្រុសប្រើប្រាស់គ្រឿង ញៀន បានងើបពីដេកស្រែកជេរម្ដាយឪពុក គ្រាន់តែបងស្រីស្ដីបន្ទោស ក៏ទាញកាំបិ..តផ្គា..ក់គំរាមថានឹងសម្លា..ប់ទាំងអស់គ្នា។ ហេតុការណ៍មិនគួរកើតឡើងក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី២៩ តុលា ២០២៥ នៅក្នុងផ្ទះបងស្រី (ជនរងគ្រោះ) ស្ថិតនៅក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

​ប្រភពសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ជាបងស្រីមានឈ្មោះ ផាត ស្រីតូច អាយុ ៤៣ឆ្នាំជន ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ ផាត ដារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ) (ជាប្អូនប្រុស ពិការដៃម្ខាងខាងឆ្វេង) គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា។

​សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅវេលាកើតហេតុ ប្អូនប្រុសដែលជាជនសង្ស័យ បានដើរចេញពីបន្ទប់ដេកមកស្រាប់តែរករឿងនិងស្រែកជេរឪពុកម្ដាយ។ ពេល នោះ បងស្រីក៏បាននិយាយស្ដីបន្ទោសទៅកាន់ប្អូនថា “ម៉េចអ្ហែងជេរឪពុកម្ដាយចឹង? ប្រយ័ត្នបាប!!” ភ្លាមនោះ ប្អូនប្រុសក៏ស្ទុះរត់ទៅយកកាំបិ..តផ្គា..ក់ ហើយស្រែកគំរាមកំហែងថា “កុំចង់ខ្លាំង!! ប្រយ័ត្នអញកាប់ងាប់ទាំងអស់គ្នា!!” ​ដោយនិយាយណែនាំមិនស្ដាប់ ស្ត្រីជាបងស្រី (ជនរងគ្រោះ) ក៏បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ដោយមានលោក រ៉ន រតនៈ ជាសាក្សី។

​ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យមកសួរនាំ។ វត្ថុតាងចាប់យករួមមាន កាំបិ. តផ្គា..ក់ដងដែកចំនួន ១។

​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរា..មកំហែ..ងថានឹងសម្លា..ប់បងស្រី និងឪពុកម្តាយពិតប្រាកដមែន។

​បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

fb img 1761789606399 fb img 1761789617162 fb img 1761789609228 fb img 1761789623545 fb img 1761789626508 fb img 1761789613673

Scroll to Top