បុរសម្នាក់លួចដំណាំចំការ បេះផ្លែមៀន និងត្រយ៉ូងចេកអ្នកភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន 

បុរសម្នាក់លួចដំណាំចំការ បេះផ្លែមៀន និងត្រយ៉ូងចេកអ្នកភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន 

កណ្តាល៖ អ្នកភូមិបាននាំគ្នាទៅប្តឹងដល់ប៉ុស្តិ៍នគរបាល ករណីជនសង្ស័យលួចផលដំណាំ តាំងពីត្រយ៉ូងចេករហូតទាន់នឹងភ្នែកកំពង់ឡើង កាច់ផ្លែមៀនច្រកបាវ ក៏ត្រូវសមត្ថកិច្ច តាមឃាត់ខ្លួនបានហើយ ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ១៣និង០០នាទីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥ នៅចំណុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ 

លោកវរសេនីយ៏ត្រី វ៉េង សុខុន នាយប៉ុស្តិ៍នគរបាលរដ្ធបាលស្វាយប្រទាលបានប្រាប់អោយដឹងថា ÷ អ្នកភូមិរងគ្រោះមានចំនួន០២នាក់ : ១-ឈ្មោះ ហេង យូ ភេទស្រី អាយុ ៧២ ឆ្នាំជនជាតិខ្មែរ មុខរបរ មន្រ្តីចូលនិវត្តន៍ (ម្ចាស់ផ្លែមៀន), ២-ឈ្មោះ ស្រេង ស៊ីវឡោ ភេទស្រី អាយុ ៦៥ ឆ្នាំ មុខរបរកសិក (ម្ចាស់ត្រយ៉ូងចេក) ។ ចំនែកជនសង្ស័យមានឈ្មោះ រ៉ុង សារ៉ុម ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ០១លើករយ:ពេល ១ឆ្នាំកន្លះពីបទហឹង្សាដោយចេតនា ដោយទាំងជនរងគ្រោះនិងជនសង្ស័យសុទ្ធតែមានទីលំនៅក្នុងភូមិឃុំកើតហេតុ ជាមួយគ្នា ។ 

វត្ថុតាងចាប់យក: ត្រយ៉ូងចេកចំនួន ០៧ ត្រយ៉ូង , ផ្លែមៀនកន្លះបាវ ,

កណ្តៀវកែឆ្នៃចំនួន០១ដេីម។

លោកនាយប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា÷ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និង តែងតែលួចរបស់របរ ផលដំណាំរបស់អ្នកភូមិ ជាញឹកញ៉ាប់ ។ ដោយនៅថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចដល់ទៅ ២លើក ។ លើកទី១ នៅវេលាម៉ោង ១១ និង ៣០ នាទី ជនសង្ស័យបានធ្វើកម្មភាពលួចបេះផ្លែមៀនរបស់ជនរងគ្រោះបានកន្លះបាវ ដែលជនរងគ្រោះ ថតបានជាវិដេអូ ភស្តុតាង យកមកប្តឹងសមត្ថកិច្ច តែជនសង្ស័យ បានគេចខ្លួនចេញពីផ្ទះបាត់ ។ លើកទី២ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃដដែល ជនសង្ស័យក៏បានធ្វើសកម្មភាពលួចកាច់ត្រយ៉ូងចេករបស់ជនរងគ្រោះម្នាក់ទៀត បានចំនួន ០៧ ត្រយ៉ូងហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

img 20251029 113315 520 fb img 1761712156013

Scroll to Top