រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍និងបរិវត្តកម្មប្រកបដោយចីរភាព»

រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍និងបរិវត្តកម្មប្រកបដោយចីរភាព»

តាកែវ៖ នាថ្ងៃព្រឹកថ្ងៃ អង្គារ ទី ២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវនិងមន្ទីរ ទេសចរណ៍ខេត្ត បានរួមគ្នាសហការៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០៥ នៅបរិវេណ សួនច្បារ មាត់បឹងតាកែវ ក្រោមប្រធានបទ «ទេសចរណ៍និងបរិវត្តកម្មប្រកបដោយចីរភាព» ក្រោមអធិបតីភាពរបស់ លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរទេសចរណ៍ មន្ទីរ អង្គភាពពាក់ព័ន្ធ សមាគម សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងវិស័យឯកជន សរុបប្រមាណជិត ១០០០ នាក់ ។

ថ្លែងនៅក្នុងឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសម្អាតបរិស្ថាននៅក្នុងខេត្តរបស់យើងទាំងអស់គ្នា។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ការចាប់ផ្ដើមចេញពី ការទុកដាក់សំរាមទៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និង មិនត្រូវចោលសំរាមពាសវាលពាសកាល គឺជាកត្តាសំខាន់បំផុត។ ការចោលសំរាមគ្មានសណ្តាប់ធ្នាប់ នឹងធ្វើឱ្យបាត់បង់សោភ័ណភាពក្នុងក្រុងដូនកែវ និងជាពិសេសនឹង ប៉ះពាល់ដល់ការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែង “ទីក្រុងស្អាត” ជាមួយខេត្តដទៃទៀត។

ទាក់ទងនឹងការងារប្រឡងប្រណាំង លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់ថា ការប្រារព្ធទិវាទេសចរណ៍ពិភពលោកនេះ គឺដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងជាការត្រៀមលក្ខណៈចូលរួមប្រឡងប្រណាំងទីក្រុងស្អាត។ លោកប្រធានមន្ទីរបានបន្តអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបន្តចូលរួមថែរក្សាអនាម័យ និងជួយផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍របស់ខេត្ត ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រាសាទបុរាណចំនួន ១១ កន្លែង។

លោកបានបន្ថែមថា៖នឥឡូវនេះ ខាងគណៈកម្មការវាយតម្លៃនឹងមកធ្វើការវាយតម្លៃ ទីក្រុងស្អាត នៅចាប់ពីល្ងាចនេះតទៅហើយ។ អញ្ចឹងសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បីយើងទទួលបាននូវផ្កាយរំដួលបីទង សម្រាប់កិត្ដិយសរបស់ខេត្តតាកែវ ក៏ដូចជាក្រុងដូនកែវ៕

fb img 1761036236741 fb img 1761036222769 fb img 1761036228553 fb img 1761036225820 fb img 1761036230868 fb img 1761036240027 fb img 1761036243181 fb img 1761036251656 fb img 1761036260215 fb img 1761036257291 fb img 1761036254184 fb img 1761036233164

 

Scroll to Top