អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកសិក្ខាសាលាចែករំលែក បទពិសោធនៃការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ក្នុងវិស័យសុខាភិបាល

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកសិក្ខាសាលាចែករំលែក បទពិសោធនៃការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ក្នុងវិស័យសុខាភិបាល

កំពង់ចាម៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមបេីកសិក្ខាសាលាចែករំលែក បទពិសោធនៃការគ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ប្រតិភូរដ្ឋបាលរាជធានី-ខេត្ត និងមន្ត្រីសុខាភិបាលប្រមាណជា ៦០០នាក់ មកពីរាជធានី-ខេត្ត ចំនួន១០ ។

ក្នុងអង្គសិក្ខាសាលានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីការ ដាក់ឱ្យអនុវត្តការវាយតម្លៃ របស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ក្នុង ឆ្នាំ២០២៤ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាពមន្ទីរពេទ្យបង្អែកចំនួន៥ ចូលរួមក្នុងការវាយតម្លៃ និង ការទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ​ ក្នុងវិស័យសុខាភិបាល ដោយក្នុងនោះ មន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ មន្ទីរពេទ្យបង្អែក ស្រុកបាធាយ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៤ និងស្រុកចំការលើ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៨ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ទទួលបានជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ៩ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមជឿជាក់ថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានពុទ្ធិថ្មីៗ មិនត្រឹមតែចូលរួមក្នុងការអនុវត្តការវាយតម្លៃ នៃការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប៉ណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការរៀបចំ ការពង្រឹង កែលំអគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ នៅតាមមន្ទីរពេទ្យរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែក ក្នុងការសម្រេចចក្ខុវិស័យដ៏ពិសិដ្ឋរបស់ប្រមុខ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការចូលរួម ប្រកួតប្រជែង និងផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំខាងមុខបន្ថែមទៀត ៕

fb img 1761038935810 fb img 1761038944147 fb img 1761038951342 fb img 1761038957562 fb img 1761038946667 fb img 1761038967937 fb img 1761038978608 fb img 1761038985723 fb img 1761038993464 fb img 1761038996331 fb img 1761039007423 fb img 1761039003706 fb img 1761039000627 fb img 1761039010013 fb img 1761039013323 fb img 1761039022224 fb img 1761039025848 fb img 1761039053554 fb img 1761039060336 fb img 1761038963026

Scroll to Top