អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភា និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២៥

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភា និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២៥

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភា និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥ ស្ថិតនៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ជាបទពិសោធន៍ក្នុងចលនាប្រឡងប្រណាំងការផ្ដល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ឆ្នាំ២០២៤កន្លងមក មានដំណើរការល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដំណើរការនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ រដ្ឋបាលក្រុង ស្រុក ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលមានឆន្ទៈមោះមុតក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងជម្រុញឲ្យមានសកម្មភាពដើម្បីចូលរួមប្រឡងប្រណាំ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំផងដែរថា តួនាទី និងភារកិច្ចរបស់ក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត តាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានតួនាទីជាអ្នក ដឹកនាំយុទ្ធសាស្ត្រត្រួតពិនិត្យ និងជាអ្នកវាយតម្លៃចុងក្រោយ លើការងារនេះ៖ គឺត្រូវសម្របសម្រួលអន្តរាគមន៍ ដឹកនាំ និងសម្របសម្រួលការចូលរួមរបស់មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត (សុខាភិបាល អប់រំ…) ក្នុងការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តសេវាសង្គម និងការងារពង្រឹងសន្តិសុខ ដែលតម្រូវឲ្យមានកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ។

ត្រូវកំណត់លក្ខណវិនិច្ឆ័យរួម និងផ្សព្វផ្សាយនូវលក្ខណវិនិច្ឆ័យវាយតម្លៃ និងតារាងពិន្ទុរួមនៅទូទាំងខេត្ត ស្របតាមសេចក្តីណែនាំ ដើម្បីធានាបានស្តង់ដាររួម។ទទួលយកបញ្ជីបេក្ខភាពឃុំ សង្កាត់ ដែលបានជាប់វាយតម្លៃបឋមពីក្រុង ស្រុក។ ចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះធ្វើសុពលភាព ចុងក្រោយលើឃុំ សង្កាត់ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើឯកសារ របាយការណ៍ និងការចុះពិនិត្យជាក់ស្ដែង។ ក្រុមការងារលេខាធិការដ្ឋានត្រូវរៀបចំបែបបទស្នើសុំវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី និងរង្វាន់សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានជ័យលាភី៕

fb img 1760964960587 fb img 1760964977670 fb img 1760964967077 fb img 1760964981422 fb img 1760964984161 fb img 1760964970221 img 20251020 195720 621 img 20251020 195725 324 img 20251020 195731 012

Scroll to Top