បែកធ្លាយនគរបាលខេត្តតាកែវម្នាក់ ពាក់ព័ន្ធការនាំលៀសទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីបាក់ដៃ

បែកធ្លាយនគរបាលខេត្តតាកែវម្នាក់ ពាក់ព័ន្ធការនាំលៀសទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីបាក់ដៃ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥មានរថយន្តដឹកលៀសរាប់តោននៅចំណុចកំពុងប្រឡាយ ០១២ស្ថិតភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ទម្លាក់ចូលទូកជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីបាក់។ ប្រជាពលរដ្ឋភូមិព្រែកតាផប្រាប់ថារបររកស៊ីនេះបានកើតមានជាយូរ ហើយនៅទីតាំងរបស់លោកសំ សុខយូ មន្ត្រីនគរបាលខេត្តតាកែវដែលមានផែនៅទីតាំងខាងលើ។

តាមម្ចាស់រថយន្តដឹកលៀសបានឱ្យដឹងថា លោកគ្រាន់ តែស៊ីឈ្នួលដឹកទេ គឺដឹកមកពីទន្លេសាប ចំណែកម្ចាស់លៀសឈ្មោះយូ។ អ្នកដឹកលៀសនេះប្រាប់ថា ពីទៅបីថ្ងៃទើបដឹកមកម្ដង។ ម្ចាស់រថយន្តប្រាប់ថា គាត់បានដឹកនេះមកពីតំបន់បឹងទន្លេសាប យកមកទម្លាក់នៅផែលោក យូរ ក្នុងស្រុកអង្គរបូរីនេះ។

ប្រភពពីពលរដ្ឋនៅតំបន់នោះបានឱ្យដឹងថា ទីតាំងខាង លើគេដឹកលៀសមកទម្លាក់យូរឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាមកបង្ក្រាបឡើយ។ ជួនកាលលៀសកំពុងទម្លាក់ចូលទូកមានមន្រ្តីប៉ូលីសមកជួយយាមផ្លូវអោយទៀតផង។ ប្រជាពលរដ្ឋប្រាប់ថា ហាក់ដូចជាគ្មានសមត្ថកិច្ចណាមកបង្ក្រាបឬសួរនាំអ្វីទេ មើលទៅដូចជារបររកស៊ីស្របច្បាប់ដែរ?

ពាក់ពន្ធ័ករណីខាងលើនេះលោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានឱ្យដឹងថា លោកសំ សុខយូ ជាមន្រ្តីប៉ូលីសខេត្តតាកែវ ហើយខាងជលផលចតុមុខ បានធ្វើការផាកពិន័យអស់២០លានរៀលរួចម្ដងមកហើយកាលពីពេលកន្លងមក នៅតែមិនរៀងចាលនៅហ៊ានរកស៊ីទៀត។

លោកសៅ កុសលបានបន្តទៀតថា លោកមិនបានដឹងទេរឿងលៀសចុះព្រឹកមិញនេះទេ,បើលោកដឹងលោកនឹងចាត់កំលាំងចុះបង្ក្រាបភ្លាមៗ តែឥលូវវាហួសពេលហើយព្រោះលៀសបានចុះដល់ទូកដឹកចេញទៅប្រទេសវៀតណាមអស់ហើយ។

ចំណែកលោកសំ សុខយូ ជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអោយអ្នកកាសែតដឹងថាលោកមិនដឹងទេ,រកម្ចាស់មិនឃើញ,តែបើផ្សាយ លោកនិងប្តឹងអ្នកកាសែតវិញ។

គួរបញ្ជាក់ថា លៀសដែលទម្លាក់ដាក់ទូកគឺនៅចំនុចកំពុងផែរបស់លោកសំ សុខយូ តែម្ដង។ អាជ្ញាធរស្រុកអង្គរបូរីហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះករណីនាំលាសទៅប្រទេសវៀតណាមក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ៕

img 20251020 112935 361 img 20251020 112935 483 img 20251020 112936 041 img 20251020 112935 972 videocapture 20251020 112917 videocapture 20251020 112913

Scroll to Top