ប្រធានការិយាល័យភូមិបាលស្រុក ចោទចៅហ្វាយរងស្រុកអង្គរបូរី មិនចេះអនុវត្តនីតិវិធី ទើបពលរដ្ឋប្តឹងទៅACU

ប្រធានការិយាល័យភូមិបាលស្រុក ចោទចៅហ្វាយរងស្រុកអង្គរបូរី មិនចេះអនុវត្តនីតិវិធី ទើបពលរដ្ឋប្តឹងទៅACU

ខេត្តតាកែវ៖ លោកឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុកអង្គរបូរី បានអោយអ្នកកាសែតដឹងថា ក្រោយទទួលដំណឹងពលរដ្ឋ១គ្រួសារប្តឹងលោកសៅ សំអុលល ចៅហ្វាយរងស្រុកអង្គរបូរី និងមន្ត្រីរបស់លោកទៅACU ទើបលោកភ្ញាក់ខ្លូនព្រើតហើយក៏បើកកាស៊ើបអង្កេតលើអង្គហេតុនេះភ្លាមៗ។

លោកឡេង ខូវ បានបន្តទៀតថា ក្រោយបើកការស៊ើបអង្កេត ទើបរកឃើញថា លោកសៅ សំអុល ជាអ្នកកាន់សំណុំរឿងបណ្តឹងពលរដ្ឋ១គ្រួសារនោះ តែលោកមិនដោះស្រាយ និងបញ្ជូនសំណុំរឿងរបស់ពលរដ្ឋមកការិយាល័យជំនាញរបស់លោកទេ មិនត្រឹមតែមិនបញ្ជូនបែរជាលោកសៅ សំអ៊ុល ធ្វើអោយបាត់សំណុំរឿងរបស់ពលរដ្ឋថែមទៀតផង នេះហើយរបៀបធ្វើការរបស់គាត់ដោយមិនចេះអនុវត្តតាមនីតិវិធី បើលោកសៅ សំអុលបញ្ជូនសំណុំរឿងខាងលើទាន់ពេលដល់លោក នោះប្លង់ដីមិនបានចេញដល់ដៃភាគីម្ខាងទៀតទេ ជាពិសេសក៏មិនមានបណ្តឹងទៅACUផងដែរ។

ប្រជារាស្ត្រក្រីក្រប្តឹងលោកអភិបាលរងស្រុកអង្គរបូរី និងមន្ត្រីម្នាក់ ទៅអង្គភាពប្រឆាំងអំពើពុករលួយករណីចេញកម្មសិទ្ធិដីឲ្យទៅភាគីទំនាស់។

ប្រជារាស្ត្រីក្រ១គ្រួសារ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្នើរអន្តរាគមន៍មន្ត្រីអភិបាលរងស្រុកអង្គរបូរី និងមន្ត្រីជំនាញម្នាក់ទៀត 

ករណីបណ្តឹងជំទាស់ ដីលំនៅដ្ឋានដែលបានបិទផ្សាយជាលក្ខណៈវិនិច្ឆ័យក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិរួចរាល់ ឲ្យទៅគូភាគីដែលមានទំនាស់ ។

នៅក្នុងពាក្យកណ្ដឹងរបស់លោកទិត ស៊ា អាយុ ៥៥ ឆ្នាំ និងប្រពន្ធ ពុធ សោ អាយុ ៥៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់ នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ 

គោរពជូនទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយសុំប្តឹងឈ្មោះ÷

១- លោក ហ៊ុន សេងហាក់ មន្ត្រីការិយាល័យរៀបចំដែន ដី នគររូបនីយកម្មនឹងភូមិបាលស្រុកអង្គរបូរី និង២- លោក សៅ សំអុល អភិបាលរងស្រុកអង្គរបូរីពីបទ÷ ពន្យារពេលនៃការដោះស្រាយ ករណីបណ្តឹងជំទាស់ដីលំនៅដ្ឋាន ដែលបានបិទផ្សាយជាលក្ខណៈវិនិច្ឆ័យក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិរួចរាល់ ឲ្យទៅគូភាគីដែលមានទំនាស់ ។

ន័យដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា ខ្ញុំមានដីលំនៅ ឋាន១កន្លែង មានទំហំ ១២ម៉ែត្រគុណ៥៥ម៉ែត្រ ជាប្រភេទដីអាស្រ័យផល ដោយពុំទាន់មានឯកសារកាន់ កាប់ ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្ត តាកែវ ពីមុនដីខ្ញុំមានទំហំធំ ហើយបានកាត់លក់ទៅឱ្យឈ្មោះ គង់ ស៊ុត ជាប្រជាពលរដ្ឋនៅភូមិសាមគ្គី នឹងនៅសល់ទំហំដូចបានបញ្ជាក់ខាងលើ។

ក្រោយមករដ្ឋបានចុះវាស់វែង និងធ្វើប្លង់ដីមានលក្ខណៈជាប្រព័ន្ធ ពេលនោះខ្ញុំពុំបានដឹង ហើយក្រុមវាស់វែងក៏ បានវាស់ដីខ្ញុំធ្វើប្លង់តាម ការចង្អុលបង្ហាញរបស់លោក គង់ ស៊ុក នៅពេលបិទផ្សាយក្បាលដី ខ្ញុំក៏បានទៅប្តឹងតវ៉ានៅកន្លែងបិទផ្សាយភូមិសាមគ្គី។ ពេលនោះមន្ត្រីនៅ កន្លែងបិទផ្សាយឈ្មោះ ហ៊ុន សេងហាក់ មិនផ្តល់ឯកសារបណ្ដឹងទេ ហើយប្រាប់ថាឱ្យតែមកប្រាប់ផ្ទាល់មាត់ គឺបានហើយ ព្រោះមានការតវ៉ា អញ្ចឹងមិនអាចចេញប្លង់ឲ្យទៅឈ្មោះ គង់ ស៊ុក បានទេ ។ បន្ទាប់មកខ្ញុំក៏បានដាក់ពាក្យបណ្តឹងតវ៉ាទៅសាលាឃុំអង្គរបូរី ដើម្បីតវ៉ាយកដីមកវិញ ព្រោះឈ្មោះ គង់ ស៊ុក បានរំលាយព្រំដី និងដាំដំណាំលើដីរបស់ខ្ញុំទាំងស្រុង ប៉ុន្តែគេ(គង់ ស៊ុក)មិនស្តាប់តាមការសម្របសម្រួលរបស់ឃុំឡើយ។

ក្រោយមកខ្ញុំបានដាក់ពាក្យបណ្ដឹងមកសាលាស្រុកអង្គរបូរីដើម្បីជួយដោះស្រាយ សាលាស្រុកមានលោក សៅ សំអុល ជាអភិបាលរង បានកោះហៅមកសម្របសម្រួល នៅតែមិនបានលទ្ធផល និងអូសបន្លាយពេលវេលាយូរទៅៗ រហូតដល់ពេលនេះ។ ពេលខ្ញុំបានទៅសួរនាំលោក សៅ សំអុល ប្រាប់ថាបាត់ឯកសារ ហើយឱ្យខ្ញុំដាក់ពាក្យបណ្តឹងម្តងទៀត ។ នៅខែ ឆ្នាំ២០២៥ ខ្ញុំបានដាក់ពាក្យបណ្ដឹងមកសាលាស្រុក សារជាថ្មីលុះដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៥ សាលាស្រុកក៏បានកោះហៅគូរភាគី និងអាជ្ញាធរពាក់ព័ន្ធ មកសម្របសម្រួលជាលើកចុង ក្រោយ។ ពេលនោះហើយឈ្មោះ គង់ ស៊ុក ក៏បានបង្ហាញថាខ្លួនមានប្លង់រួចហើយ (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលន វត្ថុក្បាលដីលេខ៦២៥) ប្លង់នេះបានគ្រប់ លើដីរបស់ខ្ញុំទាំងស្រុង ខុសពីអ្វីដែលមន្ត្រីបិទផ្សាយ អះអាងនៅចំពោះមុខខ្ញុំថា ដីមានទំនាស់មិនអាចចេញប្លង់បានទេ ។ 

ករណីនេះលោក សៅ សំអុល ដែលជាប្រធានអង្គប្រជុំ បានលើកឡើងថា ដីមានប្លង់ស្រុកមិនអាចបន្តការដោះស្រាយបានទេ សុំបន្តនីតិវិធីប្តឹងទៅថ្នាក់លើចុះ ។ ចំពោះដីរបស់ខ្ញុំ គឺមានសាក្សីដឹងឮជាច្រើនមានឈ្មោះ ប្រាក់ ឡោ, ប្រាក់ ឡា, ប្រាក់ បើ,និង ប្រាក់ សុខា ជាអ្នកបានដឹងរឿងដីនេះ តាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូត មកដល់បច្ចុប្បន្ន ថាពិតជាដីរបស់ខ្ញុំនៅសេសសល់ ក្រោយដីកាត់ លក់មួយផ្នែកឲ្យទៅឈ្មោះ គង់ ស៊ុក ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ មេត្តាជួយរកយុត្តិធម៌ ដល់ខ្ញុំបាទនាងខ្ញុំ +

១- ទាមទារដីទំហំ ១២ម៉ែត្រគុណ៥៥ម៉ែត្រ ពី ឈ្មោះ គង់ ស៊ុក ចេញពីប្លង់លេខ ៦២៥ យកមកកាន់កាប់អាស្រីបានកិត្ត។

២- មិនសុខចិត្តនិងមន្ត្រីពាក់ព័ន្ធ ដែលបានចេញប្លង់កម្មសិទ្ធិឲ្យឈ្មោះ គង់ ស៊ុក រំលោភយកដីរបស់ខ្ញុំ និងធ្វើឲ្យខាតពេលវេលាគ្រួសារខ្ញុំ៕

img 20251021 091431 616 img 20251021 091440 650 img 20251021 091425 630 img 20251021 091319 741 img 20251021 091448 702 img 20251021 091436 643 img 20251021 091444 835

Scroll to Top