អនុប្រធានវរៈសេនាតូច ៨៩១ វរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា ជាអ្នកនាំទិញពីប្រទេសថៃចូលមកកម្ពុជា ខណៈដែលព្រំដែននៅបិទ

អនុប្រធានវរៈសេនាតូច ៨៩១ វរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា ជាអ្នកនាំទិញពីប្រទេសថៃចូលមកកម្ពុជា ខណៈដែលព្រំដែននៅបិទ

ខណៈដែលមានចម្រូងចម្រាស់កាន់តែខ្លាំងបញ្ហាព្រំដែនកម្ពុជា-ថៃនោះ មន្ត្រីយោធាប្រចាំតំបន់ម្នាក់ ត្រូវគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងអំពើរត់ពន្ធទំនិញពីប្រទេសថៃចូលមកកម្ពុជា។ យ៉ាងណាក៏ដោយមិនទាន់មានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់យោធាភូមិភាគ៥ ឬខេត្តបន្ទាយមានជ័យនៅឡើយ។

នោះគឺជាករណីអនុប្រធានវរៈសេនាតូច ៨៩១ លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា រងការចោទជាប់ពាក់ ព័ន្ធនិងការនាំទិញពីប្រទេសថៃចូលមកកម្ពុជា ខណៈដែលព្រំដែនកម្ពុជា-ថៃ នៅបិទនៅឡេីយ ។ នេះបើតាមការផ្សព្វផ្សាយពីផេកផ្លូវការ របស់លោកផែង វណ្ណៈ នៅរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥នេះ។

សេចក្តីរាយការណ៍ខាងលើនេះឲ្យដឹងលំអិតថា នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ដោយប្រើប្រាស់រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងកងពល តូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យចុះបង្ក្រាបករណីនាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នាជាប់មាត់អូរព្រំដែនស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដករហូតវត្ថុតាងរួម មាន ៖ -គ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស,-ទូកស្មាច់ ចំនួន០១និង-រថយន្តចំនួន ២គ្រឿង។

លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា បានរត់គេចខ្លួន បាត់ហើយ។ បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថយកមករក្សាទុកនៅមូលដ្ឋានកងរាជ អាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះប្រាប់ថា ករណីនេះមិនមែនទើបតែកើតឡើងទេ ហើយបុគ្គលជាមន្ត្រីយោធានេះក៏ជាប់ពាក់ព័ន្ធនឹងរបររកស៊ីដឹកទំនិញគេចពន្ធឆ្លងដែនពីប្រទេសថៃចូលកម្ពុជារយៈពេលជា យូរមកហើយដែរ។ ទើបមិនដឹងថាតើករណីរកស៊ីបែប នេះលោកពៅ វុទ្ធី ហៅ ធីស្នា មានជាប់ពាក់ព័ន្ធនឹងមន្ត្រីថ្នាក់លើរបស់ខ្លួនដែរឬយ៉ាងណាទេ។

ប្រជាពលរដ្ឋ ក៏ដូចជាមហាជនខ្មែរទូទាំងប្រទេសមាន ការខកចិត្តយ៉ាងខ្លាំងហើយសំណូមពររអគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាពិនិត្យករណីនេះផង បេីសិនជាបានប្រព្រឹត្តដូចរបាយការណ៍បង្ក្រាបរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ និង កងកម្លាំងកងពលតូចលេខ ៥១ មែន គួរតែបណ្ដេញចេញពីក្របខណ្ឌហេីយ ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងធ្វេីពហិការប្រេីប្រាស់ផលិតផលថៃ បែជាលោកជាមន្ត្រីការពារព្រំដែនជាអ្នកនាំចូលមកដោយខ្លួនឯងទៅវិញ៕

img 20250919 181248 953 img 20250919 181248 338 img 20250919 181248 817 img 20250919 181248 481 img 20250919 181248 620 img 20250919 181248 870

Scroll to Top