ក្រសួងបរិស្ថានបង្ហាញជូនឯកសារភស្តុតាងមួយចំនួន ដែលជនខិលខូចលួចឈូសឆាយ និងកាប់ឈើក្នុងតំបន់ឧទ្យានជាតិគីរីរម្យ

ក្រសួងបរិស្ថានបង្ហាញជូនឯកសារភស្តុតាងមួយចំនួន ដែលជនខិលខូចលួចឈូសឆាយ និងកាប់ឈើក្នុងតំបន់ឧទ្យានជាតិគីរីរម្យ

ក្រសួងបរិស្ថានបានទទួលរូបភាពពីសាធារណជនដែលបានបង្ហាញ ទីតាំងជាក់ស្តែងដែលជនខិលខូច បានឈូសឆាយ ទន្ទ្រានដី សាងសង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រឹត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា មន្ត្រីបរិស្ថានកំពុងចុះរុះរើសំណង់ខុសច្បាប់នៅឧទ្យានជាតិគីរីរម្យនិងបានកសាងសំណុំរឿងទៅតុលាការ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះមន្រ្តីជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺផងដែរនៅល្ងាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន និងរាយការណ៍អំពីជនល្មើស ដែលបាននិងកំពុងធ្វើការកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់៕

fb img 1758278844759 fb img 1758278847099 fb img 1758278848556 fb img 1758278852002 fb img 1758278856422 fb img 1758278859697 fb img 1758278862568

Scroll to Top