ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខ ស្ថិតនៅគេហដ្ឋានសពវីរកងទ័ព ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលេី

ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខ ស្ថិតនៅគេហដ្ឋានសពវីរកងទ័ព ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលេី

(កំពង់ចាម)÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, រួមមាន: ១-សពលោក អនុស្សាវរីយ៍ត្រី ភាព សោភ័ណ្ឌ ដែលបានពលីកាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង និង ២-សពលោក វរសេនីយ៍ឯក សៀង សាត ដែលបានពលីកាលពីថ្ងៃទី ២៧ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំតាប្រុក ស្រុកចំំកាលើ។

ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខ ស្ថិតនៅគេហដ្ឋានសពវីរកងទ័ព ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលេីក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតនេះ និងបានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាចូលបុណ្យសព ជូនដល់ក្រុមគ្រួសារសព ព្រមទាំងគិតគូរ ផ្តល់ការទ្រទ្រង់ជីវភាពបន្ថែមទៀតសម្រាប់ថ្ងៃអនាគតផងដែរ៕

Scroll to Top