សាខាសាកលវិទ្យាល័យ UME កំពង់ចាម ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦–២០២៧ និងប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម ១៨៩ អង្គ/នាក់

សាខាសាកលវិទ្យាល័យ UME កំពង់ចាម ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦–២០២៧ និងប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម ១៨៩ អង្គ/នាក់

កំពង់ចាម៖ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦–២០២៧ យ៉ាងមហោឡារិក ព្រមទាំងបានប្រគល់បណ្ណសរសើរជូនដល់និស្សិតឆ្នើមសរុប ១៨៩ អង្គ/នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃន ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

អង្គពិធីទាំងមូលក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោកអភិបាលរងក្រុងកំពង់ចាម, លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, គណៈគ្រប់គ្រងសាកលវិទ្យាល័យ, នាយក-នាយករង, សាស្ត្រាចារ្យ, បុគ្គលិកអប់រំ ព្រមទាំងសមណនិស្សិត និងនិស្សិតយ៉ាងច្រើនកុះករនៃសាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម។

ការរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងការផ្ដល់បណ្ណសរសើរនាពេលនេះ មិនត្រឹមតែជាការចាប់ផ្តើមទំព័រគំរូថ្មីនៃការសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តយ៉ាងសំខាន់ដល់និស្សិតដែលមានស្នាដៃ និងខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបន្តស្វះស្វែងក្រសោបយកចំណេះដឹង ជំនាញ និងសីលធម៌ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិទៅថ្ងៃអនាគត៕

Scroll to Top