លោក សី ទូច ដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ទីរកសិកម្ម និងមន្ទីរធនធានទឹខេត្ត ចុះពិនិត្យស្រែប្រជាពលរដ្ឋក្នុងឃុំស្រែសង្គម ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹក 

លោក សី ទូច ដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ទីរកសិកម្ម និងមន្ទីរធនធានទឹខេត្ត ចុះពិនិត្យស្រែប្រជាពលរដ្ឋក្នុងឃុំស្រែសង្គម ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹក 

ខេត្តមណ្ឌលគិរី៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ សហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ចុះពិនិត្យស្ថានភាពស្រូវវស្សារបស់ប្រជាពលរដ្ឋដោយផ្ទាល់ ស្ថិតក្នុងឃុំស្រែសង្គម ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹកស្រោចស្រព។ 

ការចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពជាក់ស្តែងនេះ បានធ្វើឡើងបន្ទាប់ពីកម្រិតទឹកភ្លៀងនាដើមរដូវឆ្នាំនេះមានការថយចុះ ដែលជាហេតុបង្កឱ្យបម្រែបម្រួលប្រភពទឹកតាមធម្មជាតិ និងប៉ះពាល់ដល់ការលូតលាស់នៃផលដំណាំស្រូវរបស់ប្រជាកសិករក្នុងតំបន់ ពិសេសសម្រាប់រយៈពេលខ្លីខាងមុខ។ 

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យស្រែចម្ការនាពេលនោះ លោកអភិបាលស្រុកបានសម្តែងនូវការព្រួយបារម្ភ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ទឹកដែលមានស្រាប់ដោយស្មារតីសន្សំសំចៃបំផុត។

ជាមួយគ្នានេះ លោកអភិបាលស្រុកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុកនិងមន្ត្រីជំនាញមិនទុកឱ្យប្រជាពលរដ្ឋនៅឯកោឡើយ ដោយកំពុងសិក្សា និងរិះរកគ្រប់មធ្យោបាយ បច្ចេកទេស និងលទ្ធភាពជាក់ស្តែង ដើម្បីជួយអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ជូនបងប្អូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕

 

Scroll to Top