រងការរិះគន់ ទើបមន្ត្រីជំនាញចេញមុខបកស្រាយថា សាលមហោស្រពខេត្តតាកែវ «មិនមែនបោះបង់ចោលទេ»

រងការរិះគន់ ទើបមន្ត្រីជំនាញចេញមុខបកស្រាយថា សាលមហោស្រពខេត្តតាកែវ «មិនមែនបោះបង់ចោលទេ»

តាកែវ៖ បន្ទាប់ពីមានការរិះគន់ និងចម្ងល់ពីមហាជនតាមបណ្តាញសង្គម ជុំវិញសាលមហោស្រពខេត្តតាកែវ ដែលរងការបំផ្លាញដោយអគ្គិភ័យ និងមិនទាន់ឃើញការជួសជុលឡើងវិញ មន្ត្រីជំនាញបានចេញមុខបកស្រាយថា អគារនេះ មិនត្រូវបានបោះបង់ចោលនោះទេ។

តាមការផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តតាកែវបញ្ជាក់ថា លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានបញ្ជាក់ថា ការជួសជុលត្រូវឆ្លងកាត់ការសិក្សា និងវាយតម្លៃបច្ចេកទេសជាមុន ដោយសារអគារនេះជាសំណង់ប្រវត្តិសាស្ត្រ។

ប្រភពដដែលបន្តថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យ និងសិក្សាស្ថានភាពអគារចំនួន ២លើក ដើម្បីកំណត់ថា តើត្រូវជួសជុល ឬរុះរើសាងសង់ថ្មី។

សាលមហោស្រពខេត្តតាកែវ ដែលសាងសង់ក្នុងអំឡុងឆ្នាំ ១៩៦៣-១៩៦៥ និងមានឈ្មោះដើមថា «សាលមហោស្រពព្រះកុសមៈ» ត្រូវបានចាត់ទុកថា ជាសំណង់មានតម្លៃផ្នែកប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងវប្បធម៌របស់ខេត្ត៕

Scroll to Top