ខេត្តតាកែវ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» សម័យប្រឡងឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានប្រកាសនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញថា ខេត្តតាកែវ មានបេក្ខជនប្រឡងជាប់សរុបចំនួន ៨,០៣៣នាក់ ស្មើនឹង ៨៤,៤៤% នៃបេក្ខជនដែលបានចូលរួមប្រឡងសរុប ៩,៥៦៣នាក់។
បើតាមលោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់ទាំង ៨,០៣៣នាក់ មានសិស្សទទួលបាននិទ្ទេសដូចខាងក្រោម៖
• និទ្ទេស A៖ ៧៦នាក់
• និទ្ទេស B៖ ៤៧៩នាក់
• និទ្ទេស C៖ ១,៤៣៤នាក់
• និទ្ទេស D៖ ២,៨៨៤នាក់
• និទ្ទេស E៖ ៣,១៦០នាក់
ក្នុងចំណោមនោះ សិស្សដែលទទួលបាន និទ្ទេស A ចំនួន ៧៦នាក់ គឺជាក្រុមដែលទទួលបានលទ្ធផលល្អប្រសើរខ្ពស់បំផុត ខណៈនិទ្ទេស E មានចំនួនច្រើនជាងគេ គឺ ៣,១៦០នាក់។
ជារួម ខេត្តតាកែវមានបេក្ខជនប្រឡងជាប់ចំនួន ៨៤,៤៤% នៃអ្នកចូលរួមប្រឡង ដែលតួលេខនេះ ថយចុះប្រមាណ ២,២៥ភាគរយ បើប្រៀបធៀបនឹងលទ្ធផលប្រឡងឆ្នាំ២០២៥កន្លងទៅ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា លទ្ធផលនេះ គឺជាសូចនាករមួយដែលបង្ហាញពីសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស គ្រូបង្រៀន មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ក្នុងការរៀន និងបង្រៀន ដើម្បីឆ្ពោះទៅរកការប្រឡងថ្នាក់ជាតិប្រកបដោយគុណភាព៕


