ភ្នំពេញ៖តាមរយៈវីដេអូឃ្លីបនៃសារសំឡេងលោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដែលបញ្ជាឲ្យមន្ត្រីក្រោមឱវាទស្រាវ ជ្រាវរកអ្នកទម្លាយបញ្ហាទៅក្នុងមន្ទីរឲ្យអ្នកកាសែតដើម្បីចាត់វិធានការផ្លូវងងឹតនោះ មកដល់ពេលនេះលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានណែនាំរួចហើយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យលោក ផន រឹម អនុរដ្ឋលេខាធិការ។
លោកផន រឹម មានប្រសាសន៍ថា សារសំឡេងនេះយូរ ហើយ,ទោះយ៉ាងណាក៏ដោយឥរិយាបថនេះ ឯកឧត្តមរដ្ឋមន្ត្រីកាលពីដើមអាណត្តិបានណែនាំរួចហើយ,ចំពោះឥរិយាបថនិងការប្រព្រឹត្តទៅពាក្យសម្ដី,។ ឯកឧត្តមបានសង្កត់ធ្ងន់ថា លោកប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តឧត្តមានជ័យ ទទួលស្គាល់ ពិតជាសំឡេងរបស់គាត់មែន,នៅពេលនោះគាត់មានកំហឹងមួយឆាវពាក់ព័ន្ធនឹងមន្ត្រីនៅក្នុងមន្ទីរ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំគាត់ច្រើន។ ហើយអ្វីដែលសំខាន់គឺការប្រើប្រាស់ពាក្យសម្ដីនេះ។
គួរបញ្ជាក់ថា ករណីបែកធ្លាយសារសម្លេងរបស់លោកឈឿង ផល្លាង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ កាលពីប៉ុន្មានឆ្នាំនោះក៏ព្រោះតែមានមន្ត្រីក្រៅឱវាទមិនពេញចិត្តនឹងការដឹកនាំរបស់លោកពោរពេញដោយអំពើពុករលួយនិងបក្សពួកនិយម។ អ្វីដែលសំខាន់ជាងនោះទៀតនោះ គឺលោកមានផែនការរៀបចំតំណែងប្រធានមន្ទីរ ឲ្យទៅកូនប្រសាររបស់លោកនៅពេលដែលលោកចូលនិវត្តន៍។ បើទោះជាយ៉ាងណា
ក៏ ដោយមកដល់ពេលនេះ តំណែងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យមិនទាន់ធ្លាក់ទៅដល់ដៃនរណាឡើយ។
បើទោះជាសារសម្លេងដ៏អសុរោះ និងពោរពេញដោយល្បិចកិច្ចកល ជាពិសេសអំពើពុករលួយបក្សពួកនិយមនៅក្នុងមន្ទីរសាធារណការខេត្តឧត្តរមានជ័យក្រោមការ ដឹកនាំរបស់លោកឈឿង ផល្លាង ត្រូវបែកធ្លាយយូរឆ្នាំ ហើយក៏ដោយក៏លោកនៅតែអាចឈរជើងយ៉ាងរឹងមាំក្នុងតួនាទីជាប្រធានមន្ទីររហូតមកដល់ពេលនេះ។ អ្វីដែលជាគ្រោះអកុសលនោះ គឺក្រុមតន្ត្រីនៅក្រោមឱវាទនៅតែបន្តរស់ក្នុងភាពរងារក្រោមការគំរាមកំហែងគ្មានទីបញ្ចប់ជារៀងរាល់ថ្ងៃរបស់លោកប្រធាន៕


