អធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះអប់រំអ្នកបើកបររថយន្តដឹកដី និងរថយន្តចតគ្មានសញ្ញាសម្គាល់ ពង្រឹងសុវត្ថិភាពចរាចរណ៍

អធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះអប់រំអ្នកបើកបររថយន្តដឹកដី និងរថយន្តចតគ្មានសញ្ញាសម្គាល់ ពង្រឹងសុវត្ថិភាពចរាចរណ៍

ខេត្តតាកែវ៖ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវសាធារណៈ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាឲ្យកម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ ចុះធ្វើការអប់រំ និងណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលឈប់ចតគ្មានសញ្ញាសម្គាល់ និងរថយន្តដឹកដីមិនបានគ្របឲ្យត្រឹមត្រូវ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ក្នុងគោលបំណងបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមាន។

ក្នុងសកម្មភាពចុះអនុវត្តការងារនេះ កម្លាំងជំនាញបានធ្វើការណែនាំដល់ម្ចាស់រថយន្តដែលឈប់ចតនៅលើផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ត្រូវដាក់សាជី ឬសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកធ្វើដំណើរផ្សេងទៀតអាចមើលឃើញ និងមានការប្រុងប្រយ័ត្ន។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានអប់រំដល់ម្ចាស់រថយន្តដឹកដី និងដឹកសម្ភារៈផ្សេងៗ ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស ឲ្យធ្វើការគ្របឲ្យបានត្រឹមត្រូវ មុនធ្វើចរាចរណ៍លើដងផ្លូវ ដើម្បីបញ្ចៀសការជ្រុះធ្លាក់បង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់បរិស្ថាន។

សមត្ថកិច្ចក៏បានក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ ឲ្យបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមទីប្រជុំជន តាមមុខសាលារៀន និងមន្ទីរពេទ្យ ហើយមិនត្រូវប្រើស៊ីផ្លេខ្លាំងៗដោយគ្មានការចាំបាច់ ដែលអាចបង្កការរំខានដល់សាធារណជន និងអ្នកជំងឺនោះទេ៕

img 20260526 112903 559 img 20260526 112903 390 img 20260526 112903 712 img 20260526 112903 439 img 20260526 112903 106 img 20260526 112903 459 img 20260526 112903 401 img 20260526 112903 026

Scroll to Top