អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំអំពិល ស្រុកកំពង់សៀម

បន្ទាប់ពីទទួលបានដំណឹងភ្លាមៗពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន អំពីករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ រហូតគ្រប់គ្រងស្ថានការណ៍បានក្នុងរយៈពេលខ្លី។

បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩:៤០នាទី ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ បានធ្វើការពន្លត់អោយរលត់ជាស្ថាពរ ។ ប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ចំនួន ០៦គ្រឿង -ឡានពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង ឡានពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់ ១២ស៊ីទែន។

ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ ៦៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង ៦x១២ម៉ែត្រ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ករណីនេះបានរៀលដាលដល់ផ្ទះអ្នកជិតខាងចំនួន ២ផ្ទះ។

ម្ចាស់ផ្ទះទី២ ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ ៥៣ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាត ផ្ទះមានទំហំទទឹង៧ x ១២ម៉ែត្រ។

ម្ចាស់ផ្ទះទី៣ ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ ៧២ ឆ្នាំ ។ ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះមានទំហំទទឹង ៤x៥ ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។ ករណីខាងលើនេះចំពោះសម្ភារៈក្នុងផ្ទះឆេះទាំងស្រុងរួមមានថវិកានិងឯកសារមួយចំនួន។  ករណីនេះបណ្ដាលអោយរបួសម្ចាស់ផ្ទះ ១នាក់ របួសស្រាល៕

img 20260525 170450 096 img 20260525 170540 995 img 20260525 170517 332 img 20260525 170455 665 img 20260525 170534 130 img 20260525 170507 812 img 20260525 170525 800 img 20260525 170521 751

 

 

 

Scroll to Top