រដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការក្តៅក្នុងករណីសំណង់ខុសច្បាប់នៅព្រែកលាប,គ្រាដែលនៅខេត្តផ្សេងទៀតដូចជាស្ងាត់

រដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការក្តៅក្នុងករណីសំណង់ខុសច្បាប់នៅព្រែកលាប,គ្រាដែលនៅខេត្តផ្សេងទៀតដូចជាស្ងាត់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមាន និងជំរុញឱ្យលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះមួយកន្លែង ដែលសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ត្រូវរុះរើសំណង់ចេញជាបន្ទាន់។

ការព្រមាននេះ ត្រូវបានបង្ហោះជាសាធារណៈតាមរយៈ Facebook របស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

លោក ឃ្លាំង ហួត បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយណែនាំឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារ កំណត់ឱសានវាទដល់ម្ចាស់សំណង់ ដើម្បីរុះរើសំណង់ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេចេញវិញ។

លោកអភិបាលរងបានលើកឡើងថា ក្រុមការងារសំណង់របស់រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ម្ចាស់សំណង់មិនត្រឹមតែមិនអនុវត្តតាមការណែនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តសកម្មភាពសាងសង់បន្ថែមទៀតផង ដែលជាការផ្ទុយនឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។

ក្នុងសារព្រមានបន្ថែម លោក ឃ្លាំង ហួត អំពាវនាវឱ្យលោក ឈុន លីម គោរព និងអនុវត្តតាមខ្លឹមសារលិខិតរបស់អាជ្ញាធរ ដោយត្រូវរុះរើសំណង់ចេញជា បន្ទាន់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីសំណង់ និងច្បាប់ស្តីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន។

គេសង្កេតឃើញថា បញ្ហាសំណង់គឺកំពុងចោទជាខ្លាំងនៅស្ទើរគ្រប់ទីកន្លែង។ ដោយឡែកនៅភូមិសាស្ត្រខេត្តកណ្ដាល ក៏មានការរីកចម្រើនខ្លាំងណាស់ដែរលើវិស័យសំណង់នេះ។ ជាមួយនេះសំណង់ខុសច្បាប់ក៏មានច្រើន ណាស់ដែរ ហើយក៏មានការផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វ ផ្សាយនិងបណ្ដាញសង្គមជាច្រើនករណីនាគ្រាកន្លងមកដែរ ប៉ុន្តែអាជ្ញាធរ ហាក់ដូចជាមិនបានឆ្លើយតបឲ្យគ្រប់ គ្រាន់និងវិជ្ជមានដូចករណីនៅរាជធានីភ្នំពេញនេះទេ។

ប្រជាពលរដ្ឋនៅខេត្តកណ្ដាលរំពឹងថា អាជ្ញាធរមាន សមត្ថកិច្ចនិងស្ថាប័នជំនាញនឹងមិនបណ្ដែតបណ្ដោយឲ្យបញ្ហាសំណង់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្លាយទៅជាមេរោគដ៏ធំដែលនឹងបង្កហានិភ័យទៅថ្ងៃក្រោយនោះឡើយ៕

img 20260519 122408 895 img 20260519 122409 500 fb img 1779168302285 fb img 1779168304770 fb img 1779168290899 fb img 1779168294014 fb img 1779168296849 fb img 1779168284656 fb img 1779168281675 fb img 1779168287441 fb img 1779168278385 fb img 1779168275141 fb img 1779168269590 img 20260519 122412 845

Scroll to Top