Breaking news៖ “សារព័ត៌មានដើមរាំង”ទាមទារឱ្យមន្ទីរបរិស្ថានខេត្តកោះកុង បង្ហាញភស្តុតាងមកថាតើ”ដើមរាំង”ផ្សាយមិនពិតត្រង់ចំណុចណា!

Breaking news៖ “សារព័ត៌មានដើមរាំង”ទាមទារឱ្យមន្ទីរបរិស្ថានខេត្តកោះកុង បង្ហាញភស្តុតាងមកថាតើ”ដើមរាំង”ផ្សាយមិនពិតត្រង់ចំណុចណា!

ភ្នំពេញ៖ អង្គភាពសារព័ត៌មាន”ដើមរាំង”មានការសោកស្ដាយនិងភ្ញាក់ផ្អើលជាខ្លាំង! ក្រោយឃើញលិខិតបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកោះកុង ចុះថ្ងៃទី០៦.០៥.២០២៦ នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននាល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ”ដើមរាំង”បានអះអាងថា ការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកោះកុង គឺមិនអាចទទួលយកបានឡើយ!។

ដោយលោកចាត់ទុកថា នេះជាការបំភ្លឺបែបទម្លាក់កំហុស.លាបពណ៌ ធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្ត លើស្ថាប័នសារព័ត៌មាន ព្រមទាំងបំពានសិទ្ធិអ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈបម្រើផលប្រយោជន៍សង្គម ក្នុងនាមជាអ្នកនាំសារផងដែរ។

លោក ចាន់ ថន បន្តថា”ដើមរាំង” ចុះផ្សាយ ដោយមិនបំពានសិទ្ធិអ្នកដទៃមិនបំភ្លៃការពិត រាល់ការផ្សព្វផ្សាយទាំងអស់ គឺយោងទៅតាមប្រភពច្បាស់លាស់ ពុំមែនជា(ប្រភពអនាមិក)!។

លោកចាន់ ថន បានសង្កត់ធ្ងន់ថា ការចោទប្រកាន់មកលើ”សារព័ត៌មានដើមរាំង”ថា ផ្សាយព័ត៌មានបំផ្លើសនិងមិនពិត ជុំវិញការចុះអនុវត្តច្បាប់របស់សមត្ថកិច្ចចំរុះនៅតំបន់ជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង!។

*ក្នុងន័យនេះ”ដើមរាំង”សូមបញ្ជាក់ទៅកាន់មន្ទីរបរិស្ថានខេត្តកោះកុង ថាអត្ថបទដែល”ដើមរាំង”ចុះផ្សាយនៅថ្ងៃទី០៣.០៥.២០២៦ និងវីដេអូ នៅថ្ងៃទី០៥.០៥.២០២៦។

គឺមានខ្លឹមសារសំខាន់ៗចំនួន៣ចំណុចដូចខាងក្រោម៖

ទី១៖ មន្ត្រីបរិស្ថាននិងអាជ្ញាធរ បានជូនដំណឹងចំនួន៣លើក ឱ្យពលរដ្ឋរុះរើចេញពី”តំបន់ជ្រោះដំណាក់ក្បូន”។

ក្នុងនោះឃើញថា អាជ្ញាធរពិតជាបានជូនដំណឹង និងបណ្ដេញពលរដ្ឋប្រាកដមែន!។

២៖ ពលរដ្ឋថា ពួកគាត់រស់នៅ”តំបន់ជ្រោះដំណាក់ក្បូន”ជាង១០ឆ្នាំមកហើយ.!និងថា មិនព្រមរើចេញ ជាសម្ដីរបស់ពួកគាត់ ពុំមែនជាសម្ដីរបស់”ដើមរាំង”នោះទេ!។

ហើយឃើញថា ពួកគាត់មិនព្រមរើចេញដូចការចុះផ្សាយប្រាកដមែន.!។

ដែលជាហេតុនាំឱ្យ អាជ្ញាធរចំរុះចុះរុះរើដោយបង្ខំ កាលពីថ្ងៃទី០៥.០៥.២០២៦។

និងទី៣៖ ពលរដ្ឋថា មន្ត្រីតែងតែធ្វើទុក្ខបុកម្នេញ ហើយបានចាប់ទាញដៃស្ដ្រីកូនខ្ចីម្នាក់ និងស្នើដល់ថ្នាក់ដឹកនាំដើម្បីជួយអន្តរាគន៍ កុំឱ្យអាជ្ញាធរខេត្តកោះកុង បណ្ដេញពួកគាត់ចេញពី”តំបន់ជ្រោះដំណាក់ក្បូន”ក៏ជាសម្ដីរបស់ពលរដ្ឋដែរ ពុំមែនជាសម្ដីរបស់”ដើមរាំង”ឡើយ!!។

*ហេតុនេះ”ដើមរាំង”សង្ឃឹមថា មន្ទីរបរិស្ថានខេត្តកោះកុង នឹងធ្វើការស្វែងយល់បន្ថែមទៀតអំពីខ្លឹមសារនៃអត្ថបទរបស់”ដើមរាំង”។

ជៀសវាងការមិនយល់! ហើយចោទប្រកាន់មកលើ”ដើមរាំង”ទាំងបំពាន បណ្ដាលឱ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់អង្គភាពសារព័ត៌មាន”ដើមរាំង”។

ព្រោះថា នៅមុនពេលចេញផ្សាយ”ដើមរាំង”បានសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធដែលរងការចោទប្រកាន់ ដើម្បីឱ្យមានចម្លើយទាំងសងខាង ស្របតាមវិជ្ជាជីវៈនិងស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន!!។

ពុំមែនស្ដាប់តែម្ខាង រួចចុះផ្សាយទាំងងងឹតងងុល ដោយគ្មានការត្រួតពិនិត្យនោះទេ..!!។

លោកចាន់ ថន បានបញ្ជាក់ឱ្យកាន់តែច្បាស់ថា នៅមុនពេលចុះផ្សាយ”ដើមរាំង”ក៏បានទំនាក់ទំនងទៅកាន់លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងទៀតផង ប៉ុន្តែលោកហ៊ុន ម៉ារ៉ាឌី បានបដិសេធមិនបំភ្លឺ!។

*ទោះជាយ៉ាងណាក៏ដោយ”សារព័ត៌មានដើមរាំង”ទាមទារឱ្យមន្ទីរបរិស្ថានខេត្តកោះកុង បង្ហាញភស្តុតាងមកថាតើ”ដើមរាំង”ផ្សាយបំផ្លើសនិងមិនពិតត្រង់ចំណុចណា.??ខណៈ”សារព័ត៌មានដើមរាំង”ត្រៀមនឹងបង្ហាញឯកសារឆ្លើយតបគ្រប់ពេលវេលា..!!។

ជាចុងក្រោយលោកចាន់ ថន បានបន្ថែមថា បើយើងចុះផ្សាយព័ត៌មាន ដែលមានប្រភពក្នុងដៃហើយ ប្រសិនជាមន្ត្រីខិលខូចមួយក្ដាប់តូច មានចេតនាអាក្រក់ ចង់ប្ដឹងបំបាក់ស្មារតី”សារព័ត៌មានដើមរាំង”នោះ។

អង្គភាព”សារព័ត៌មានដើមរាំង”នឹងមិនតក់ស្លត់ឡើយ ដោយបង្ហាញឯកសារភស្តុតាងនៃប្រភព ដើម្បីដោះបន្ទុក និងប្ដេជ្ញាតតាំងក្ដីទាំង៣សាលា ក្នុងបំណងទាមទាររកភាពស្អាតស្អំមកវិញ.!!។

តែប្រសិនបើបណ្ដឹងរបស់មន្ត្រីខិលខូច ត្រូវបានតំណាងអយ្យការសម្រេចតម្កល់រឿងទុកឥតចាត់ការ ឬតុលាការទម្លាក់បទចោទ..!។

គឺតំណាង”សារព័ត៌មានដើមរាំង”នឹងប្ដឹងបកវិញតាមមាត្រា៣១១និង៣១២នៃក្រមព្រហ្មទណ្ឌ ដោយគ្មានការលើកលែងឡើយ៕

img 20260506 215754 419 img 20260506 215754 360 img 20260506 215754 306 img 20260506 215753 961 img 20260506 215754 361 img 20260506 215754 197 img 20260506 215754 427 img 20260506 215754 474 img 20260506 215749 283

Scroll to Top