លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ជំរុញបន្ថែមអនុវត្តលើការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទល្មើស

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ជំរុញបន្ថែមអនុវត្តលើការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទល្មើស

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ច ប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាលសមាគម ប្រចាំខែមេសា ឆ្នាំ ២០២៦ និងលទ្ធផល នៃកិច្ចការពារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលកន្លង នាពេលថ្មីៗនេះ ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ លើលទ្ធផលដែលទទួលបានគួរជាទីមោទនភាព ដែលគ្រប់ថ្នាក់ដឹក នាំ រហូតដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូល បានរួមគ្នានេះ កសាងនូវស្នាដៃរួមជាធ្លុងមួយ សម្រេចតាមផែនការ និងតាមការគ្រោងទុក ប្រកបដោយប្រសិទ្ធភាព និងគុណភាព ។

លោកឧត្តមសេនីយ៍ស្នងការ ថ្លែងបន្ដទៀតថា បើទោះបីលទ្ធផលថ្ងៃនេះបានល្អប្រសើរក៏ដោយ គ្រប់ជំនាញផែនជំនាញ និងគ្រប់អធិការដ្ឋាននគរបាលស្រុក/ក្រុង ត្រូវបន្ដខិតខំអនុវត្តលើការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទល្មើស នានា ដូចជា បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ និងជួញដូរ ត្រូវបន្ដឱ្យមានការកាត់បន្ថយ មកនៅកម្រិតទាបបំផុត និងការបម្រើសេវាសាធារណៈ ឱ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន ហើយទាំងនេះ ជាទិសដៅសម្រាប់អនុវត្តបន្ដ ។

ជាមួយគ្នានេះ គ្រប់ជំនាញ ត្រូវបន្ដរក្សាក្នុងជំហរដល់រឹងមាំ លើវិធានការជំនាញ និងវិធានការច្បាប់ ក្នុងការអនុវត្តកិច្ចប្រតិបត្តិការ និងការបង្កើនសមត្ថភាពដឹកនាំគ្រប់គណៈជំនាញ ផងដែរ។

ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរងនគរបាល ក្រុង-ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ឃុំ/សង្កាត់ ៕

img 20260422 163740 557 img 20260422 163740 412 img 20260422 163741 111 img 20260422 163740 764 img 20260422 163740 489 img 20260422 163741 351 img 20260422 163745 927 img 20260422 163746 203 img 20260422 163741 304 img 20260422 163745 390 img 20260422 163746 047 img 20260422 163745 811

Scroll to Top