ទីតាំងល្បែងស៊ីសងធំ១កំពុងដំណើរការជ្រកក្រោមស្លាកតារាងបាល់ទះរបស់ថៅកែឈុនអ៊ូនៅខណ្ឌ៧មករា

ទីតាំងល្បែងស៊ីសងធំ១កំពុងដំណើរការជ្រកក្រោមស្លាកតារាងបាល់ទះរបស់ថៅកែឈុនអ៊ូនៅខណ្ឌ៧មករា

ភ្នំពេញ ៖ ទីតាំងតារាងបាល់ទះដ៏ធំមួយនៅប្លុកសង្កាត់វាលវង់ ខណ្ឌប្រាំពីរមករារាជធានីភ្នំពេញ បានបង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ ដាក់ភ្នាល់លុយរាប់ពាន់ដុល្លារ ដែលបង្កឲ្យមានបញ្ហាអសន្តិសុខក្នុងសង្គមកើតឡើងជាងញឹកញាប់។ តែអាជ្ញាធរខណ្ឌប្រាំពីរមករាធ្វើមិនដឹងមិនឮនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរខណ្ឌប្រាំពីរមករា ធ្វើឲ្យប្រជាពលរដ្ឋនៅជិតខាងតំបន់នោះមានមន្ទិលថា តិចលោហ៍បានលិឌពីថៅកែ វង់ល្បែងជាឧកញ៉ានោះទេដឹង។

ប្រជាពលរដ្ឋរស់នៅជិតនោះ ក៏ដូចជាអ្នកទៅលេងបាល់និងអ្នកឈរមើលខ្សិបថា នៅទីនេះមានល្បែងស៊ីសងច្រើនប្រភេទ កំពុងបើកដំណើរការយ៉ាងកក្រើកនៅក្រោមស្លាកយីហោក្លិបបាល់ទះផ្សារដេប៉ូ ដែលគេស្គាល់ថាជារបស់ឧកញ៉ាលីឈុនអ៊ូ ។ នៅទីនេះជាសំបុកល្បែង ស៊ីសងខុសច្បាប់ស្ទើរគ្រប់ប្រភេទនៅខាងកើតផ្លូវលេខ ២១៥ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ គេមិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ចចុះបង្ក្រាបម្ដងណាឡើយ។

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នា ចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ បែរជាអាជ្ញាធរ ក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការនោះ។ ការរក្សាភាពស្ងៀមស្ងាត់របស់អាជ្ញាធរខណ្ឌប្រាំពីរមករា នាំឲ្យប្រជាពលរដ្ឋគិតសង្ស័យថា ប្រហែលជាទទួលបាន លាភសក្ការៈណាមួយហើយ ទើបអាជ្ញាធរហ៊ាន បើក ភ្លើងខៀវ ឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូច្នេះ។ 

ជាគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួង មហាផ្ទៃ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតដាច់ខាតចំពោះបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ។ ហេតុ អ្វីបានជាទីតាំងតារាងបាល់ខាងលើ អាចដំណើរការបានដោយលាយឡំជាមួយល្បែងស៊ីសង ច្រើនប្រភេទយ៉ាងសុខសុវត្ថិភាពដូច្នេះ? អាជ្ញាធរខណ្ឌប្រាំពីរមករាបានលាបសក្ការៈ ពីថៅកែល្បែងស៊ីសងទាំងនោះទេដឹង?៕

img 20260422 165002 756 img 20260422 165003 373 img 20260422 165002 731 img 20260422 165003 142 img 20260422 165002 651

Scroll to Top