កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យ៦នាក់

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យ៦នាក់

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយ ទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ។ 

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា នៅវេលាម៉ោង ០៦:៤០នាទី ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹក ជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ និងបានបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំរួមដោយលោកវរសេនីយ៍ទោ អ៊ួង វិរៈរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលនិតិវិធីដោយលោក សុីន រក្សា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ 

កម្លាំងជំនាញបានចុះបង្ក្រាបចំនួន២ទីតាំង៖ ទីតាំងទី១ នៅចំណុចភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ រាជធានីភ្នំពេញ និងទីតាំងទី២ នៅចំណុចផ្ទះលេខ E08 បុរីONC ផ្លូវបេតុង ស្ថិតនៅភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦ នាក់ (ស្រី២)១-ឈ្មោះ ផាត់ យ៉េង ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ, ២- ឈ្មោះ សុខ លីដា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ,៣-ឈ្មោះ សំ រដ្ឋា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ,៤-ឈ្មោះ ជីម ចាន់ថន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិ សំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ, ៥-ឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវនិង ៦-ឈ្មោះ អ៊ុំ សុភា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ដកហូតវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លា ៤៩ កញ្ចប់ (ធំ១៣)ទម្ងន់១៤៣៥៥.១៨ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ(មេតំហ្វេតាមីនMET),២-ថ្នាំគ្រាប់ WY ១៨ កញ្ចប់(៣៥៥៤គ្រាប់)ទម្ងន់៣៣២.៧៤ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ (មេតំហ្វេតាមីនMET) ៣-ម្សៅពណ៌ទឹកក្រូច ចំនួន២៤៥ កញ្ចប់ទម្ងន់១១៤៩ .៧៤ក្រាម ថ្លឹងទាំងសំបកថង់ប្រភេទកេតាមីនKETAMINE), ៤- រថយន្ត១គ្រឿងម៉ាកLEXUS .NX200T ពណ៌សពាក់ស្លាកលេខភ្នំពេញ2CI.3040,៥-ម៉ូតូចំនួន៣គ្រឿង , ៦-Pass Appចំនួន១ គ្រឿង(ខូច),៧- ទូរស័ព្ទ៩គ្រឿងន(ខូច០១),៨-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣គ្រឿង, ៩-កាំភ្លើងកែច្នៃចំនួន០១ដើម,១០- ម៉ាស៊ីនអ៊ុតមាត់ថង់ថ្នាំញៀនចំនួន០១គ្រឿង,១១-លិខិតឆ្លងដែនចំនួន០១ ក្បាលនិង១២-សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវ ចាត់ការតាមនីតិវិធី៕

img 20260327 130206 646 img 20260327 130206 608 img 20260327 130206 483 img 20260327 130201 408 img 20260327 130201 826 img 20260327 130201 913 img 20260327 130202 049 img 20260327 130201 505 img 20260327 130201 765 img 20260327 130202 112 img 20260327 130201 481 img 20260327 130202 367 img 20260327 130202 338

Scroll to Top