ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងរៀបចំអាហារសាមគ្គីដល់កុមារពីការភ្នែក គឺថ្លង់ នៅវិទ្យាល័យអប់រំពិសេស

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងរៀបចំអាហារសាមគ្គីដល់កុមារពីការភ្នែក គឺថ្លង់ នៅវិទ្យាល័យអប់រំពិសេស

ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមនិងក្រុមការងារនៅថ្ងៃទី០៨ ខែមីនាឆ្នាំ ២០២៦ នេះបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រា និងកុមារពីការភ្នែក គឺថ្លង់ នៅវិទ្យាល័យអប់រំពិសេស ស្ថិតក្នុងក្រុងកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការគិតគូររៀបចំអាហាររូបត្ថម្ភ ជូនកុមារកំព្រា និងកុមារពិការភ្នែក គថ្លង់ នាឱកាសនេះ ដើម្បីឲ្យក្មួយៗមានកម្លាំង និងមានសុខភាពល្អ ពីព្រោះថា ការសិក្សារមានគុណភាពល្អ ការបណ្ដុះបណ្ដាលទទួលបានលទ្ធផលជោគជ័យ គឺអាស្រ័យលើគុណភាពជីវិត សុខភាពរបស់ក្មួយៗល្អដែរ ។ ដូច្នេះដើម្បីឲ្យសុខភាពរបស់ក្មួយៗល្អ ត្រូវតែគិតគូរផ្ដល់អាហារូបត្ថម្ភនេះឯង ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងអប់រំយុវជន និងកីឡាបានគិតគូរទៅលើការផ្ដល់ជូនអាហារូបត្ថម្ភដល់សិស្សនៅតាមសាលាបឋមសិក្សា ។ ហើយថ្មីៗនេះខាងទីស្ដីការគណៈរដ្ឋមន្ត្រី ទើបតែបានចាប់ដៃគូជាមួយខេត្តកំពង់ចាម គឺរៀបចំសម្រាប់អាហារូបត្ថម្ភដូចគ្នា ដែលមានសាលាគោលដៅមួយចំនួននៅក្នុងខេត្តកំពង់ចាម បានចាប់ផ្ដើមផ្ដល់ជូនរួចហើយ គឺផ្ដល់ជូនរៀងរាល់ពេលព្រឹក។

ដូច្នេះសម្រាប់ក្មួយៗនៅក្នុងសាលាអប់រំពិសេសនេះ រដ្ឋបាលខេត្តនិងពិភាក្សាជាមួយនឹងម្ចាស់គម្រោង ដើម្បីផ្ដល់ជូននូវអាហាររូបត្ថម្ភជូនដល់ក្មួយៗរៀងរាល់ពេលព្រឹក ដើម្បីជំនួយដល់សុខភាពក្មួយៗ ឱ្យមានសុខភាពល្អ រៀនឆាប់ចេះ កសាងចំណេះនិងជំនាញ និងឈានទៅមានលទ្ធភាពរកការងារល្អបានធ្វើ និងមានអនាគតល្អ នាពេលខាងមុខ ៕

fb img 1772961817652 fb img 1772961820915 fb img 1772961830747 fb img 1772961926141 fb img 1772961924333 fb img 1772961858821 fb img 1772961849194 fb img 1772961846743 fb img 1772961863270 fb img 1772961835857 fb img 1772961838073 fb img 1772961841847 fb img 1772961828242 fb img 1772961833388 fb img 1772961825315 fb img 1772961823146 fb img 1772961852329 fb img 1772961854562 fb img 1772961868033 fb img 1772961870391 fb img 1772961873241 fb img 1772961877330 fb img 1772961880515 fb img 1772961883677 fb img 1772961886089 fb img 1772961887831 fb img 1772961898262 fb img 1772961893688 fb img 1772961900783 fb img 1772961904783 fb img 1772961908119 fb img 1772961911767 fb img 1772961915020 fb img 1772961921023 fb img 1772961931676

Scroll to Top