ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យទី០៨ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ ។
ក្នុងកិច្ចប្រជុំបូកសរុបនេះ លោក ហេង វុទ្ធី ក៏បានផ្សព្វផ្សាយនូវទិសដៅរបស់គណបក្សខេត្ត “ពង្រីកពីរ ពង្រឹងប្រាំបី” និងការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ ឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខនេះ ។
ជាមួយគ្នានេះក៏បានត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលដែលសម្រេចបាន យ៉ាងល្អប្រសើរ គួរឱ្យកត់ សម្គាល់ នាពេលកន្លងមកនេះ និងដាក់ចេញនូវទិសដៅបន្ដ ក៏ដូចជាការតម្រង់ទិស ដើម្បីបន្តនិរន្តរភាព តាមផែនការសកម្មភាព និងបន្ដជំរុញ ការតាមដានត្រួត ពិនិត្យលើការចិញ្ចឹមចលនា ការកសាងបក្ស និងការខិតខំប្រឹងដោះស្រាយ លើការសំណូមពរចាំបាច់ និងសេវាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័ស ព្រមទាំងបន្ដចុះសួរសុខទុក្ខ និងនាំយកអំណោយ ដើម្បីជួយឧបត្ថម្ភដល់ការខ្វះខាតរបស់បងប្អូនតាមខ្នងផ្ទះ ។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ប្រធានក្រុមការងារ ក៏បានឧបត្ថម្ភនូវថវិកា ដល់សមាជិកក្នុងអង្គប្រជុំ និងក្រុមការងារ សម្រាប់ការចិញ្ចឹមចលនា មួយចំនួន ផងដែរ ៕


