ស្ត្រីកម្មករសំណង់ម្នាក់ ត្រូវជនជាតិចិនប្រើហឹង្សាលើខ្លួន ដង្ហើយរកយុត្តិធម៌ ក្រោមក្រសែភ្នែកអធិការស្រុកពញាក្រែក 

ស្ត្រីកម្មករសំណង់ម្នាក់ ត្រូវជនជាតិចិនប្រើហឹង្សាលើខ្លួន ដង្ហើយរកយុត្តិធម៌ ក្រោមក្រសែភ្នែកអធិការស្រុកពញាក្រែក 

ខេ ត្តត្បូងឃ្មុំ៖ តើច្បាប់ស្រុកខ្មែរយើងមានតម្លៃសម្រាប់តែអ្នកមានលុយ និងជនបរទេសឬ? នេះគឺជាសំណួរទាំងទឹកភ្នែករបស់កញ្ញា ភួង សុខុន កម្មករសំណង់នៅក្រុមហ៊ុន រ៉ុងស៊ីងទី វីស៊ត ដែលត្រូវបានប្តីប្រពន្ធជនជាតិចិន ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃរហូតដេកពេទ្យសង្គ្រោះបន្ទាន់។ រយៈពេល ១៤ ថ្ងៃកន្លងផុតទៅ របួសលើរាងកាយមិនទាន់ជាសះស្បើយឡើយ ប៉ុន្តែអ្វីដែលឈឺចាប់ជាងរបួស គឺអាកប្បកិរិយារបស់សមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោកមេប៉ុស្តិ៍ត្រពាំងផ្លុង ដែលហាក់បីដូចជាកំពុងពាក់មុខយក្សដាក់ខ្មែរគ្នាឯង ហើយបែរជាមកយកចិត្តយកថ្លើមជនជាតិចិនដែលជាជនបង្កទៅវិញ។

យោងតាមការរៀបរាប់ទាំងការឈឺចាប់ ជនរងគ្រោះបានលើកឡើងថា ករណីហិង្សានេះបានបន្សល់ទុកនូវស្លាកស្នាមពេញខ្លួនប្រាណ ប៉ុន្តែមកទល់ពេលនេះ ជនបង្កទាំងពីរនាក់ ដែលជាជនជាតិចិន នៅតែដើរហើរធ្វើការយ៉ាងរំភើយ គ្មានការឃាត់ខ្លួន ឬសាកសួរតាមនីតិវិធីច្បាប់ទាល់តែសោះ។ រឿងដែលហួសចិត្តបំផុតនោះ គឺ បើកាលណាកម្មករខ្មែរ មានជម្លោះបន្តិចបន្តួចជាមួយជនជាតិចិន សមត្ថកិច្ចមកដល់លឿនដូចរន្ទះ ឃាត់ខ្លួនភ្លាម បង្ខំឱ្យសងសំណងភ្លាម ប៉ុន្តែពេលចិនវ៉ៃខ្មែរដល់សន្លប់ បែរជាសមត្ថកិច្ច “ភ្នែកខ្វាក់ ត្រចៀកថ្លង់” ទៅវិញ។

តើលោកមេប៉ុស្តិ៍ត្រពាំងផ្លុង និងលោកអធិការស្រុកពញាក្រែក កំពុងអនុវត្តច្បាប់ការពារប្រជាពលរដ្ឋ ឬក៏កំពុងឈរការពារផលប្រយោជន៍ក្រុមហ៊ុន និងជនបរទេស? ការបណ្តោយឱ្យជនល្មើសមានសេរីភាពក្នុងខណៈដែលជនរងគ្រោះកំពុងដេកថ្ងូរក្នុងមន្ទីរពេទ្យ គឺជាការមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធយុត្តិធម៌កម្ពុជា និងជាការជាន់ឈ្លីលើកិត្តិយសរបស់ពលរដ្ឋខ្មែរម្ចាស់ស្រុក។

អាស្រ័យហេតុនេះ ក្នុងនាមជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ កញ្ញា ភួង សុខុន សូមលើកម្រាមដៃដប់សំពះទទូចដល់ ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាជួយអន្តរាគមន៍ត្រួតពិនិត្យលើចំណាត់ការរបស់មន្ត្រីថ្នាក់ក្រោម និងវះកាត់មន្ត្រីដែល “លម្អៀង” ទាំងនោះចេញ។ យុត្តិធម៌ត្រូវតែមានសម្រាប់កម្មករខ្មែរ ហើយជនជាតិចិនដែលមើលងាយច្បាប់ខ្មែរ ត្រូវតែទទួលទោសតាមច្បាប់ជាធរមាន មិនអាចឱ្យលុយ ឬអំណាចក្រុមហ៊ុនមកបិទបាំងទង្វើទុច្ចរិតនេះបានឡើយ។

អង្គភាពយើងស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តផងដែរ ដោយអង្គភាព យើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំ លោកបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ។

img 20251230 155953 158 img 20251230 155953 626 img 20251230 155952 989 img 20251230 155952 805 img 20251230 155952 983 img 20251230 155952 993 img 20251230 155953 228

Scroll to Top