រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលខេត្តកំពង់ចាម អញ្ជើញដាំដើមផ្កាជើងគោ លម្អអមសងខាងផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលខេត្តកំពង់ចាម អញ្ជើញដាំដើមផ្កាជើងគោ លម្អអមសងខាងផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដាំដើមផ្កាជើងគោ លម្អអមសងខាងផ្លូវជាតិលេខ៧ ស្កន់-ក្រុងកំពង់ចាម ក្រោមការ ចូលរួម «ផ្ទះមួយខ្នង ដើមឈើមួយដើម» ។

គួររំលឹកថា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រារព្ធពិធីដាំ ដើមផ្កាជើងគោ ជានិមិត្តរូប ចំនួន២០០ដើម លើផែនការ ១៥.០០០ដើម ដែលត្រូវបានធ្វើការដាំដុះ ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភណភាព នៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ និងលម្អ សងខាងចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលស្តន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុង កំពង់ចាម ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានផ្តល់កូនឈើ ផ្កាជើងគោ ចំនួន ១៥.០០០ដើម ដើម្បីគាំទ្រដល់គម្រោងលើក កំពស់សោភ័ណភាពផ្លូវជាតិលេខ៧ ឱ្យមានទេសភាព បៃតងស្រស់បំព្រង ព្រមទាំងបានអញ្ជើញចូលរួមដាំដើមផ្កាជើងគោជានិមិត្តរូបនាឱកាសនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ស្គន់-ក្រុងកំពង់ចាម គិតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជាជាង៧០% ហើយ ដោយរំពឹងថា នឹងរួចរាល់នៅក្នុង ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ៕

img 20251228 160403 390 img 20251228 160409 131 img 20251228 160255 721 img 20251228 160403 654 img 20251228 160404 353 img 20251228 160336 124 img 20251228 160404 150 img 20251228 160404 135 img 20251228 160404 247 img 20251228 160324 345

Scroll to Top