រដ្ឋបាលក្រុងអរិយក្សត្របញ្ជាក់អំពីទីតាំងបូមខ្សាច់ និងការដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុនប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន

រដ្ឋបាលក្រុងអរិយក្សត្របញ្ជាក់អំពីទីតាំងបូមខ្សាច់ និងការដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុនប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៥ រដ្ឋបាលក្រុងអរិយក្សត្រ សូមជម្រាបជូនដំណឹងដល់បណ្តាញសារព័ត៌មាននិងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា កន្លងមកមានការលើកឡើងតាមបណ្តាញសារព័ត៌មាន ដោយបានចោទជា សំណួរថា «តើទីតាំងបូមខ្សាច់ស្ថិតក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ មានអាជ្ញាបណ្ណដែរឬទេ?» ចំពោះ ករណីនេះ រដ្ឋបាលក្រុងអរិយក្សត្រ សូមជម្រាបជូនថា ទីតាំងបូមខ្សាច់ស្ថិតក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ដែលបានចុះ ផ្សាយតាមបណ្តាញសារព័ត៌មានកន្លងមកជាទីតាំងរបស់ក្រុមហ៊ុន គូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ដែលទទួលបានការអនុញ្ញាតដើម្បីធ្វើអាជីវកម្មខ្សាច់តាមដង ទន្លេមេគង្គស្ថិតក្នុងភូមិសាស្ត្រ ក្រុងអរិយក្សត្រ តាមរយៈអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មលេខ ០០៩២ រថ.អចរ.អប ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។

ជាមួយគ្នានេះដែរ ចំពោះសកម្មភាពដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុន គឺក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតតាម រយៈរដ្ឋបាលសង្កាត់ និងរដ្ឋបាលក្រុង ព្រមទាំងទទួលបានការអនុញ្ញាតពី រដ្ឋបាលខេត្តកណ្តាល ដោយរដ្ឋបាលខេត្តបានណែនាំឱ្យក្រុមហ៊ុនត្រូវគោរពបទដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូន និងធានាការថែទាំ ជួស ជុល និងសាងសង់ផ្លូវថ្មីផងដែរ ក្នុងករណីដែលមានការខូចខាតផ្លូវដែលបង្កដោយ សកម្មភាពដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងអរិយក្សត្រ តែងតែសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការពិនិត្យ និងតាមដានការងារខាង លើ ដោយបានចុះជួបប្រជុំ និងចុះពិនិត្យ ណែនាំ ក្នុងការរៀបចំទីតាំងស្តុក និងការដឹកជញ្ជូនខ្សាច់របស់ក្រុម ហ៊ុនឱ្យបានត្រឹមត្រូវស្របតាមលក្ខណបច្ចេកទេស ព្រម ទាំងជួសជុលផ្លូវដែលមានការខូចខាតដែលបង្កដោយសកម្មភាពដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុនផងដែរ។

បើទោះជាយ៉ាងណាក៏ដោយគេសង្កេតឃើញថាសកម្មភាពនៃការដឹកជញ្ជូនខ្សាច់របស់ក្រុមហ៊ុនខាងលើមិន បានគោរពទៅតាមបទដ្ឋានបច្ចេកទេសនិងការស្នើសុំរបស់មន្ទីរជំនាញក៏ដូចជាអាជ្ញាធរក្រុងអារិយក្សត្រនោះឡើយ។ ដូច្នេះអាជ្ញាធរក្រុងត្រូវតែណែនាំចំពោះក្រុម ហ៊ុនបូមនិងដឹកជញ្ជូនខ្សាច់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាខាងលើនេះឲ្យបានត្រឹមត្រូវ៕

fb img 1764816181806 fb img 1764816184490 fb img 1764816186927 screenshot 20251204 094602 facebook fb img 1764816855632

Scroll to Top