ឯកឧត្ដម អ៊ុន ចាន់ដា រំពឹងថា រដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) នឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ2026  

ឯកឧត្ដម អ៊ុន ចាន់ដា រំពឹងថា រដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) នឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ2026   

 ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2026 បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលសម្រេចបានប្រមាណ80% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ2026។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ប្រកបដោយស្តង់ដារបច្ចេកទេសម ជាពិសេសត្រូវរៀបចំរចនាបទ និងសោភ័ណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួន ឱ្យបានឆាប់រួចរាល់ ដេីម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្ខ្មែរ ឆ្នាំ2026 ខាងមុខ។ 

គួរបញ្ជាក់ផងដែរថា អាគារ រដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ ការងារជួសជុល កែលំអ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្ត ព្រមទាំងចុះសួរសុខទុក្ខមន្ត្រីកំពុងបំពេញការងារនៅទីនោះ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅក្រៃលែង៕

img 20251128 175702 792 img 20251128 175702 429 img 20251128 175703 182 img 20251128 175702 559 img 20251128 175702 253 img 20251128 175702 242 img 20251128 175703 205 img 20251128 175702 455 img 20251128 175702 274

Scroll to Top