កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រី លី កញ្ញា នៅស្រុក ចំការលើជះក្លិនស្អុយ ផ្អើលដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម

កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រី លី កញ្ញា នៅស្រុក ចំការលើជះក្លិនស្អុយ ផ្អើលដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅស្រុកចំការលើខេត្តកំពង់ចាម ជះក្លិនស្អុយដល់ថ្នាក់ ដឹកនាំខេត្តកំពង់ចាមទើបរដ្ឋបាលខេត្តចុះត្រួតពិនិត្យ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃកសិដ្ឋានខាងលើខ្សឹបថាទីតាំងចិញ្ចឹមជ្រូកនេះបានបង្ករផលប៉ះពាល់ពីយូរមកហើយ។ ម្ចាស់ទីតាំងលោកស្រី លី កញ្ញា ទំនងជាមានខ្នងបង្អែកធំ។

បន្ទាប់ពីមានការរំជួបរំជួលនិងជះក្លិនដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនិងលោក ចាត់ រ៉ាន់ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ ដើម្បីដឹកនាំក្រុម ការងារចម្រុះចុះត្រួតពិនិត្យលើទីតាំងអាជីវកម្មផ្ទាល់ របស់កសិដ្ឋានជ្រូកសាច់ដែលមានស្ថិតនៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ ជាមួយគ្នានោះមន្ទីរបរិស្ថានខេត្តកំពង់ចាមក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានៃការជះក្លិននេះដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ករណីប្រជាពលរដ្ឋស្រែកថ្ងូរ។

កសិដ្ឋាននេះ សាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដា ជាកសិដ្ឋានសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមសត្វជ្រូកសាច់ និងបានសាងសង់ចម្ងាយជាង ៧០០ម៉ែត្រ ពីភូមិដែលប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបមុខរបរអាជីវកម្ម។ កសិដ្ឋាននេះ ពិតជាបានបង្កឱ្យមានក្លិន ចេញពីទីតាំងកសិដ្ឋានរបស់ខ្លួនពិតប្រាកដមែន ដែលក្លិននេះបានបង្កប៉ះពាល់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ និងប្រកបរបរកសិកម្មនៅក្បែរនោះ។

បន្ទាប់ពីចុះត្រួតពិនិត្យដោយថ្នាក់ដឹកនាំខេត្តកំពង់ចាមរួចមកជាដំណោះស្រាយ ពាក់ព័ន្ធ នឹងបញ្ហាការបង្កក្លិនចេញពីកសិដ្ឋាននេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានឯកភាពដាក់ចេញនូវវិធានការមួយចំនួនសម្រាប់កសិដ្ឋានដូចខាងក្រោម៖

១.តម្រូវឱ្យម្ចាស់កសិដ្ឋានលាងសម្អាតរោងជាប្រចាំ និងសិក្សាបច្ចេកទេសបន្ថែមទៀត យកមកអនុវត្តក្នុងការទប់ស្កាត់ការបង្កក្លិននេះ ដោយមានជំនួយពីមន្ត្រីជំនាញពីមន្ទីរ-អង្គភាពពាក់ព័ន្ធ។

២.កែតម្រូវប្រព័ន្ធបន្សុតខ្យល់ និងប្រព័ន្ធប្រព្រឹត្តកម្មឡជីវឧស្ម័នលាមកសត្វ ឱ្យកាន់ល្អប្រសើរជាងនេះ ដើម្បីឈានទៅលុបបំបាត់ការបង្កក្លិន។

៣.ដាំដើមឈើបន្ថែម ជាពិសេសដើមក្រសោប ដើម្បីជួយទប់ស្កាត់ក្លិនចេញពីកសិដ្ឋាន និងជួយបន្សុតខ្យល់តាមបែបធម្មជាតិ។

លើសពីនេះទៅទៀត រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ជាពិសេសសុខសុវត្ថិភាព សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឱ្យបានម៉ឺងម៉ាត់ ដើម្បីប្រជាពលរដ្ឋទទួលបានសេចក្តីសុខ និងមានសុខភាពល្អគ្រប់ៗគ្នា។

ប្រជាពលរដ្ឋដែលរស់នៅជិតៗនោះរង់ចាំមើលថា តើលោកស្រី លី កញ្ញា អនុវត្តតាមវិធានការរដ្ឋបាលខេត្តកំពង់ចាមដែរឬទេ? ពីព្រោះមួយរយៈកន្លងមក បើទោះបី ជាប្រជាពលរដ្ឋឲ្យតែយ៉ាងណាក៏ដោយ ក៏មិនឃើញមានចំណាត់ការពីអាជ្ញាធរមូលដ្ឋាននោះដែរ? តែលើកនេះថ្នាក់ខេត្តចុះទៅ។ តើលោកស្រីលី កញ្ញា គិតយ៉ាងម៉េច?៕

fb img 1764313114766 fb img 1764313116928 fb img 1764313127508 fb img 1764313121058 fb img 1764313119072 fb img 1764313125245 fb img 1764313123070 fb img 1764313112668 fb img 1764313110179 fb img 1764313132870 fb img 1764313130113 img 20251128 135029 351

 

 

Scroll to Top