លោក ចាន់ តារា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងក្រុងអរិយក្សត្រទាំងមូល ឱ្យប្រែក្លាយពីការសន្យាគាំទ្រ ទៅជាការអនុវត្ដជាក់ស្ដែង

លោក ចាន់ តារា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងក្រុងអរិយក្សត្រទាំងមូល ឱ្យប្រែក្លាយពីការសន្យាគាំទ្រ ទៅជាការអនុវត្ដជាក់ស្ដែង

ខេត្តកណ្ដាល៖ លោកអភិបាលបាលក្រុងអរិយក្សត្របានស្នើដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយសង្កាត់ ក្រុង សូមប្រែក្លាយពីការសន្យាគាំទ្រ ទៅជាការអនុវត្ដជាក់ស្ដែង ដើម្បីរួមចំណែកក្នុងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជននៅក្នុងក្រុងអរិយក្សត្រទាំងមូល។

ការស្នើសុំរបស់លោក ចាន់ តារា អភិបាលបាលក្រុងអរិយក្សត្រធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្រុង-សង្កាត់ ឆ្នាំ២០២៦-២០២៨ នៅរដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅសាលប្រជុំសាលាក្រុង រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង។

លោកអភិបាលក្រុងសូមអបអរសាទរ និងអរគុណចំពោះភ្ញៀវកិត្ដិយស អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានប្រើប្រាស់អស់កម្លាំងកាយចិត្ត និងបានជួយឧបត្ថម្ភគាំទ្រ ដល់បណ្ដាគម្រោងតាមផ្នែកនីមួយៗ ស្របទៅតាមសមត្ថភាព និងធនធានជាក់ស្ដែង ចំពោះគម្រោងអាទិភាពនានា ដែលគណៈកម្មាធិការកសាង ផែនការ និងថវិកាសង្កាត់ និងក្រុមការងារកសាងផែនការក្រុងរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជននៅតាមមូលដ្ឋាននីមួយៗ៕

photo 2025 11 24 12 12 23 2 960x580 photo 2025 11 24 12 12 22 1024x682 photo 2025 11 24 12 12 21 3 960x580 photo 2025 11 24 12 12 21 2 960x580 photo 2025 11 24 12 12 21 960x580 photo 2025 11 24 12 12 20 2 1024x682 photo 2025 11 24 12 12 19 960x580 photo 2025 11 24 12 12 18 3 960x580 photo 2025 11 24 12 12 18 2 960x580

Scroll to Top