ក្រុមហ៊ុនស៊ីង ស៊ី វ៉ាង នៅសង្កាត់ចោមចៅទី១ ត្រូវរកឃើញបានដុតកម្ទេចក្រណាត់និងបង្កការបំពុលបរិស្ថាន

ក្រុមហ៊ុនស៊ីង ស៊ី វ៉ាង នៅសង្កាត់ចោមចៅទី១ ត្រូវរកឃើញបានដុតកម្ទេចក្រណាត់និងបង្កការបំពុលបរិស្ថាន

ភ្នំពេញ÷ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុនបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ។ លើសពីនេះ ក្រសួងបរិស្ថានតម្រូវឱ្យរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួង បរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិត អនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។

ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១,មាត្រា ១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។

គួរបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញក្រុមហ៊ុនស៊ីង ស៊ី វ៉ាង (ខេមបូឌា) ដែលជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ស្ថិតភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការបំពុលបរិស្ថាន។

ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ប្រហែល ៣-៤បាវ/ថ្ងៃ (២០គ.ក/បាវ) ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងថែម ទៀត។ ជាមួយគ្នានេះគុណភាពខ្យល់ចេញពីបំពង់ផ្សែង ឡចំហាយបឋម ត្រូវបានរកឃើញថាលើសកម្រិតស្ដង់ ដារ។ កន្លងមកក្រុមហ៊ុនបានដំណើរការដោយគ្មានកិច្ច សន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ៕

img 20251119 143045 232 img 20251119 143045 367 img 20251119 143045 435 img 20251119 143045 270 img 20251119 143045 284 img 20251119 143045 307 img 20251119 143045 100

Scroll to Top