នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក កឋិនទានសាមគ្គី និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍ព្រឹក្ស ហៅវត្តតាកុច ស្ថិតនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ព្រមទាំងការនិមន្តចូលរួមរបស់ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះធម្មធរគណខេត្ត និងព្រះអនុគណស្រុក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្តតាកុច លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ដែលជាសប្បុរសជន ព្រមទាំងលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត សរុបចំនួន ៦៣១នាក់ ផងដែរ៕


