ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ របស់វីរកងទ័ព សៀង សាត និងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះ ជូនគ្រួសាវីរយុទ្ធជន អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកចំការលើ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ របស់វីរកងទ័ព សៀង សាត និងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះ ជូនគ្រួសាវីរយុទ្ធជន អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកចំការលើ

កំពង់ចាម÷  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមពិធីបុណ្យខួប​ ១០០ថ្ងៃ​ រ៊របស់វីរកងទ័ព វរសេនីយ៍ឯក សៀង​ សាត​ ដែលបាន ពលី ជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅគេហដ្ឋាន ភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

គួររំលឹកថា វីរកងទ័ព វរសេនីយ៍ឯក សៀង សាត អាយុ ៤៤ឆ្នាំ បម្រើការងារនៅយោធិននៃកងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ និងបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពានសៀម នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥។

វីរកងទ័ព វរសេនីយ៍ឯក សៀង សាត មានប្រពន្ធ ឈ្មោះ ឈុំ សុខខេន អាយុ ៣១ឆ្នាំ មុខរបប ធ្វើស្រែចំការ មានកូនចំនួន ៣នាក់ ស្រី ទាំង៣នាក់ កូនទី១ -ឈ្មោះ សេក កាន់ដា អាយុ១៤ឆ្នាំ ,ទី២ ឈ្មោះ សេក នីតា អាយុ ៩ឆ្នាំ ទី៣ ឈ្មោះ សេក ម៉ូលីកា អាយុ ២ឆ្នាំ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ភរិយា វរសេនីយ៍ឯក សៀង សាត សូមខិតខំថែទាំសុខភាព ឲ្យបានល្អ ទាំងខ្លួនឯង និងកូនៗ ព្រោះបច្ចុប្បន្ននេះ អាកាសធាតុមានភាពប្រែប្រួល ដោយកម្ពុជាយើងបានទទួលរងសម្ពាធពីព្យុះមូសុងនិរតី ដែលអាចបណ្តាលឲ្យកើតផ្តាសាយ ផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យអ្នកស្រី ឈុំ សុខខេន ជំរុញដល់កូនៗឲ្យខិតខំរៀនសូត្រ និងនាំកូនៗ គ្រប់អាយុ ទៅចុះឈ្មោះរៀនឲ្យបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនគ្រួសាវីរយុទ្ធជន​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត​ ពេជ្រ​ ច័ន្ទ​មុន្នី​ ហ៊ុន​ ​ម៉ាណែត​ ស្ថិតនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត ស្នើឲ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការដ្ឋានសំណង់ខាងលើជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យក្រុមជាងអនុវត្តការងារប្រកបដោយស្តង់ដារ ដើម្បីឲ្យសំណង់មានគុណភាពខ្ពស់។

បើតាមការបញ្ជាក់របស់លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ បានឲ្យដឹងថា សំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៦០% ដោយរំពឹងថានឹងរួចរាល់១០០% នៅបំណាច់ឆ្នាំ២០២៥ នេះ៕

fb img 1762056294575 fb img 1762056300208 fb img 1762056297674 fb img 1762056304352 fb img 1762056307474 fb img 1762056313328 fb img 1762056316180 fb img 1762056319665 fb img 1762056323178 fb img 1762056326843 fb img 1762056329792 fb img 1762056343634 fb img 1762056359688 fb img 1762056310325

Scroll to Top