ក្រុងអរិយក្សត្រ៖ នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥, លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក ម៉ាញ វុត្ថា តំណាងក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ស៊ុន សុខនី តំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបេីកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលេីកទី១ លេីការសិក្សាគម្រោងធ្វេីឲ្យប្រសេីរឡេីងវិញកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល៕


