ឯកឧត្ដម គួច ចំរើន អញ្ជើញចុះពិនិត្យអគារសិក្សាអូទីសឹម និងពិការភាពសតិបញ្ញា ចំនួន ២ខ្នង ក្នុងក្រុងតាខ្មៅ

ឯកឧត្ដម គួច ចំរើន អញ្ជើញចុះពិនិត្យអគារសិក្សាអូទីសឹម និងពិការភាពសតិបញ្ញា ចំនួន ២ខ្នង ក្នុងក្រុងតាខ្មៅ

រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ អញ្ជើញចុះពិនិត្យអគារសិក្សាដល់ចៅៗអូទីសឹម និងពិការភាពសតិបញ្ញា ចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

សូមបញ្ជាក់ថាអាគារសិក្សាចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានកម្ពស់ ៣ជាន់ សរុប ៣៦បន្ទប់។ 

fb img 1761893155049 fb img 1761893163660 fb img 1761893167020 fb img 1761893161049 fb img 1761893186448 fb img 1761893172751 fb img 1761893175865 fb img 1761893169839 fb img 1761893178764 fb img 1761893182966 fb img 1761893198259

Scroll to Top