ខេត្តកំពង់ចាម៖ លោក តិកសេង សេងសុន្ថន អភិបាលរង តំណាងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ទីន ឈុនហេង អនុប្រធានសាខាមូលនិធិជំនួយសង្គម បានអញ្ជើញជាអធិបតីបើក កិច្ចប្រជុំត្រៀមធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំលើកម្មវិធីអាហារូបករណ៏ សំរាប់សិស្សមានប័ណ្ណសមធម៍នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ (ម.ជ.ជ)នាព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមលោក នាយក នាយិកា និងមន្ត្រីទទួលបន្ទុកអាហារូបករណ៍នៅបឋមសិក្សា និងមធ្យមសិក្សាមកពីសាលាចំនួន ៥៤សាលានៃស្រុកស្រីសន្ធរនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុក។
លោកអភិបាលរង ក៍បានណែនាំអោយលោកគ្រូអ្នកគ្រូដែលជាមន្ត្រីទទួលបន្ទុកអាហារូបករណ៍ ជួយណែនាំសិស្ស រឺអាណាព្យាបាល សិស្សទាំងអស់ជួយនាំកូនទៅចុះឈ្មោះនៅឃុំ សង្កាត់បន្ទាប់ពីចុះឈ្មោះនៅសាលារៀនរួច ដោយភ្ជាប់ជាមួយ ប័ណ្ណសមធម៌ និងលិខិតបញ្ជាក់ការចុះឈ្មោះចូលរៀន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ៕


